Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការី ទៅត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅ របស់អតីតយុទ្ធជន ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ  ដើម្បីសាងសង់ផ្ទះថ្មីជូនគាត់ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការី ទៅត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅ របស់អតីតយុទ្ធជន ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ  ដើម្បីសាងសង់ផ្ទះថ្មីជូនគាត់ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ 

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៦​ ខែវិច្ឆិកា ឆ្នាំ២០២៥ ​ឧត្តមសេនីយ៍ទោ សោម​ ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅស្វែងយល់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ រស់នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ  ។

លោកតាពលបាលឯក សេង ផល អាយុ ៦៥ឆ្នាំ បានបញ្ជាក់ថា៖​ បច្ចុប្បន្នគាត់ជាបុរសពោះម៉ាយ មានកូនចំនួន ៥នាក់ ក្នុង​នោះ​មាន​មួយ​នាក់​បានទទួលមរណភាពហើយ​ នឹងមានគ្រួសាររួចហើយចំនួនបីនាក់ ។ នៅសល់កូនពៅមួយនាក់និងចៅបួននាក់ រស់នៅជាមួយគាត់ ។ គាត់ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៤​ នៅ​អង្គភាព​យោធា​ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ហើយបានត្រូវរបួសដោយសារអំបែងគ្រាប់ បណ្តាលឲ្យគាត់ពិការរាងកាយ​ នៅក្នុងសមរភូមិប្រយុទ្ធ នៅតំបន់សំណង់ទឹក ៣០​កញ្ញា ក្នុងឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅឆ្នាំ១៩៨៩​ ។ បច្ចុប្បន្នគាត់មានជីវភាពលំបាកខ្វះខាត និងមានជម្រកស្នាក់នៅមិនសមរម្យ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមអធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការសាងសង់ផ្ទះថ្មី ជូនគាត់ ដោយសារគម្រោងសាងសង់ផ្ទះថ្មីបន្ថែមទៀត នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ទើបតែទទួលបាននៅត្រីមាសទី​៤​ ឆ្នាំ ២០២៥​នេះ ហើយក្រុមការងារ និងដំណើរការសាងសង់ផ្ទះថ្មី ដែលមានទំហំ ៥​ម៉ែត្រគុណនិង ៧​ម៉ែត្រ សាងសង់​ពី​សរសរ​បេតុង​ ឆ្អឹង​ដែក​ រនាប​ក្រាល​ក្តារ​ ជញ្ជាំង​ស្មាត​ប៊ត​ មានតសំយ៉ាបផ្ទះបាយប្រវែង ៣​ម៉ែត្រ ទៅ​ខាង​ក្រោយ​ផ្ទះ​ ព្រមទាំងមានបង្គន់អនាម័យមួយខ្នងផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សម្រាប់ផ្ដល់ជូនគាត់នៅពេលដ៏ខ្លីខាងមុខនេះ ។

លោកតាពលបាលឯក សេង ផល រំភើបចិត្ត  អួល​ដើម​ក​រ​ សប្បាយរីករាយរកអ្វីប្រៀបផ្ទឹមពុំបាន​ និងបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ដែលបានចាត់តាំងក្រុមការងារ​នៃគណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្ដជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ សាងសង់ផ្ទះថ្មីជូនគាត់នៅពេលខាងមុខនេះ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង ៤​ប្រការកុំបីឃ្លាតទៀតឡើយ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម​ ស៊ុន បានចាត់តាំងក្រុមការងារដើម្បីវាស់វែងទីតាំងសម្រាប់សាងសង់ផ្ទះ​លេីដីកម្មសិទ្ធិរបស់គាត់ នឹងបានឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគមាន​អង្ករ​ចំនួន​ ៥០​គីឡូ​ក្រាម​ មី​ខ្លាឃ្មុំ​ចំនួន​មួយ​កេស​ និង​ទឹក​ត្រី​ ទឹក​សុីអុីវ​ចំនួន​ពីរ​យួរ​ ជូនក្រុមគ្រួសារលោកតាពលបាលឯក សេង ផល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ចំពេលដែលគាត់កំពុងខ្វះខាតស្បៀងអាហារប្រចាំថ្ងៃផងដែរ ។ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV