Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកតាំងគោក នាំយកអំណោយចុះចែកជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត១៥គ្រួសារ នៅឃុំស្រឡៅ

អភិបាលស្រុកតាំងគោក នាំយកអំណោយចុះចែកជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត១៥គ្រួសារ នៅឃុំស្រឡៅ

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំសហការី ព្រមទាំងអាជ្ញាធរ ចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងចែកអំណោយរួមមានដូចជា៖ អង្ករ មី ទឹកត្រី និងត្រីខ ដល់គ្រួសារមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ នៅភូមិទោង ភូមិដំណាក់ និងភូមិអ្នកវាំង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះលោក ហាក់ ម៉ុងហួត បាននាំនូវការផ្តាំផ្ញើសួរទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១របស់កម្ពុជា ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងបានបញ្ជាក់ថាឯកឧត្តមទាំងទ្វេតែងតែបានផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

បន្ថែមពីនេះទៀតលោក ហាក់ ម៉ុងហួត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវចេះថែរក្សាសុខភាពឱ្យបានជាប់ជាប្រចាំ ខណៈដែលខែត្រជាក់បានចូលមកដល់ ជាពិសេសនោះគ្រួសារដែលមានសមាជិកចាស់ៗ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះសុខភាព ដោយការត្រៀមសម្លៀកបំពាក់ក្រាស់ៗ ភួយជាដើម។

អភិបាលស្រុកតាំងគោក ក៏បានក្រើនរំលឹកដល់ប្រជាជនគ្រប់រូបយកចិត្តទុកដាក់ក្នុងការតាមដានសុខភាព ដោយការពិនិត្យនៅតាមមណ្ឌលសុខភាព ពេទ្យបង្អែកដែលនៅជិតបំផុត ខណៈដែលសព្វថ្ងៃនេះសេវាសុខាភិបាលកាន់តែទំនើប និងមានក្រុមគ្រូពេទ្យជំនាញៗផងដែរ។

ជាមួយគ្នានោះដែរលោក ហាក់ ម៉ុងហួត ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ ភូមិ ឃុំ ធ្វើការតាមដាន និងចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំ ដើម្បីដឹងពីបញ្ហាផ្សេងៗ និងត្រូវសូមរាយការណ៍ដល់ថ្នាក់លើដើម្បីដោះស្រាយ និងអន្តរាគមន៍ទាន់ពេលវេលា។

ក្នុងនាមជាអភិបាលស្រុក លោក ហាក់ ម៉ុងហួត ក៏បានសំណូមពរឱ្យអាជ្ញារធរចាត់ទុកប្រជាពលរដ្ឋដូចជាបង ជាប្អូន ជាពុក ជាម៉ែរបស់ខ្លួន ដោយស្ម័គ្រចិត្តបំរើគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ៕ អត្ថបទរដ្ឋបាលស្រុកតាំងគោក.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV