Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកតាំងគោក ចុះជួបកសិករនិងឈ្មួញទិញដំឡូងមី នៅទីតាំង៥កន្លែងផ្សេងគ្នា ឈ្មួញទិញលក់ភ្នែកជញ្ជីងត្រឹមត្រូវ កសិករក៏ត្រេកអរនឹងផលចំណេញ

អភិបាលស្រុកតាំងគោក ចុះជួបកសិករនិងឈ្មួញទិញដំឡូងមី នៅទីតាំង៥កន្លែងផ្សេងគ្នា ឈ្មួញទិញលក់ភ្នែកជញ្ជីងត្រឹមត្រូវ កសិករក៏ត្រេកអរនឹងផលចំណេញ

(កំពង់ធំ)៖ ទោះបីជាប់រវល់នឹងកិច្ចការរដ្ឋបាលយ៉ាងណា ក៏អភិបាលស្រុកតាំងគោកលោក ហាក់ ម៉ុងហួត នៅតែឆ្លៀតចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋានឃុំ/ភូមិមិនដែលអាក់ខាន ជាក់ស្ដែងនារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបានដឹកនាំក្រុមការងារចុះទៅដល់ទីតាំងទិញលក់ដំឡូងមី៥កន្លែងផ្សេងគ្នា គឺនៅឃុំច្រនាងចំនួន៣ទីតាំង និងនៅឃុំអណ្ដូងពោធិ៍ចំនួន២ទីតាំង អមដោយវត្តមានមេឃុំទាំង២ផងដែរ។

គួរជម្រាបថា នៅទូទាំងស្រុកតាំងគោក ក៏ដូចជាតំបន់ផ្សេងទៀត កសិករកំពុងមមាញឹកនឹងការប្រមូលផលដំណាំដំឡូងមីនេះ តួយ៉ាងនៅស្រុកតាំងគោក ខេត្តកំពង់ធំ តម្លៃដំឡូងមីឆ្នាំនេះក៏បានថ្លៃគាប់ចិត្ត ដោយក្នុង១គីឡូក្រាម ចាប់ពី៣១០-៣៤០រៀល ទៅតាមប្រភេទដំឡូងមី និងប្រភេទដីជាដើម។

នៅពីមុខគំនរមើមដំឡូងមីស្រស់ដ៏សណ្ធឹកសណ្ធាប់នោះ លោកអភិបាលស្រុកបានជួបសំណេះសំណាលជាមួយប្រជាកសិករអ្នកដាំដំឡូងមី និងបណ្ដាឈ្មួញទិញដំឡូងមី។ លោកបានចូលរួមត្រេកអរជាមួយប្រជាកសិករដែលទទួលបានទិន្នផលខ្ពស់ ហើយតម្លៃដំឡូងមីឆ្នាំនេះក៏បានថ្លៃគាប់ចិត្តផងដែរ។

អ្វីដែលសំខាន់នោះ លោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏មិនភ្លេចផ្ដាំផ្ញើដល់ឈ្មួញទាំងឡាយ សូមបន្តរក្សាឱ្យបាននូវភាពត្រឹមត្រូវក្នុងការទិញដូរជាមួយប្រជាកសិករ ព្រោះវានឹងជួយឱ្យឈ្មួញខ្លួនឯងរក្សាបាននូវដៃគូអាជីវកម្មយូរអង្វែងផង និងជួយលើកទឹកចិត្តដល់ប្រជាពលរដ្ឋអ្នកបង្កបង្កើនផលផង ហើយដរាបណាដៃគូអាជីវកម្មរក្សាបាននូវភាពស្មោះត្រង់ ប្រកាន់បាននូវសុចរិតភាព នោះទាំងអស់គ្នានឹងទទួលបានផលចំណេញប្រកបដោយភាពយូរអង្វែង។

ជាមួយនឹងទឹកមុខស្រស់ថ្លាញញឹមពព្រាយ ប្រជាពលរដ្ឋបានបង្ហាញនូវទឹកចិត្តរីករាយ និងបានថ្លែងអំណរគុណចំពោះលោកអភិបាលស្រុកដែលតែងតែឆ្លៀតចុះមកសួរសុខទុក្ខប្រជាពលរដ្ឋដល់មូលដ្ឋាន ពិសេសគឺបានចាត់ឱ្យមន្ត្រីជំនាញត្រួតពិនិត្យភាពត្រឹមត្រូវនៃជញ្ជីងថ្លឹងដំឡូងមីរបស់ឈ្មួញ ដែលកាន់តែធ្វើឱ្យពួកគាត់មានភាពកក់ក្ដៅ មានទំនុកចិត្តក្នុងការលក់កសិផលរបស់ខ្លួន។

ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកតាំងគោក សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ ដែលបានខិតខំដោះស្រាយបញ្ហាជូនប្រជាកសិករ ក៏ដូចជាជួយឱ្យតម្លៃដំឡូងមីឆ្នាំនេះមានភាពល្អប្រសើរគួរជាទីគាប់ចិត្តសម្រាប់ពួកគាត់ដែលពឹងផ្អែកលើវិស័យកសិកម្ម៕ អត្ថបទរដ្ឋបាលស្រុកតាំងគោក.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV