Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល យកចិត្តទុកដាក់ការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ជាការងារកន្សោមអាទិភាពមួយ ក្នុងការងារជំនាញ មួយចំនួនទៀត

លោកឧត្តមសេនីយ៍ទោ ហេង សុផល យកចិត្តទុកដាក់ការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ជាការងារកន្សោមអាទិភាពមួយ ក្នុងការងារជំនាញ មួយចំនួនទៀត

(កំពង់ធំ)÷រសៀលថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពង្រឹងការងារប្រឆាំងគ្រឿងញៀន ដល់មន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។

កិច្ចចាប់ផ្ដើមលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងសោកស្តាយចំពោះការបាត់បង់យុទ្ធមិត្តម្នាក់ ក្នុងជួរកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅភូមិសាស្ត្រ ស្រុកតាំងគោក កាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០២៥នេះ គឺលោកវរសេនីយ៍ទោ ហួន សាវ័យ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ បានលើកទឹកចិត្ត ដល់មន្ត្រីជំនាញ ត្រូវបង្ក្រាបបទល្មើសគ្រឿងញៀន ដូចភ្លៀងរលឹម សំដៅទប់ស្កាត់លុបបំបាត់ កាត់បន្ថយបទល្មើសគ្រឿង ដែលអាចកើតមានឡើង ក្នុងមូលដ្ឋាន សំដៅថែរក្សាបាន សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងពង្រឹង ដល់កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលទាំង០៩ក្រុង-ស្រុក រួមមានៈ
ទី១-វិធានការ រដ្ឋបាល ។
ទី២-វិធានការ អប់រំផ្សព្វផ្សាយ ។
ទី៣-វិធានការ អនុវត្តច្បាប់ ។
ទី៤-វិធានការ ស្ដារនីតិសម្បទា។
ទី៥-វិធានការ សហប្រតិបត្តិការ  ។

ជាកិច្ចចុងក្រោយ លោកស្នងការ បានផ្ដាំផ្ញើ ដល់បងប្អូនកងកម្លាំង ត្រូវប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ វិជ្ជាជីវៈ របស់កងកម្លាំងនគរបាលជាតិ កម្ពុជា បង្កើនការងារសាមគ្គីភាព ឯកភាពផ្ទៃក្នុង កិច្ចសហប្រតិបត្តិការល្អ
ជាពិសេសការអនុវត្តន៍ តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀនបីកុំ មួយរាយការណ៍គឺ :

*កុំពាក់ព័ន្ធ : កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។

*កុំអន្តរាគមន៍ : កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។

*កុំលើកលែង : កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។

+មួយរាយការណ៍ : ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV