លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅស្រុកស្ទោង
ខេត្តកំពង់ធំ៖ ដើម្បីបន្តអនុវត្តយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ”ឱ្យកាន់ផុលផុស តាមការណែនាំរបស់ក្រសួងព័ត៌មាន ។ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងក្រុមការងារបាន សហការជាមួយរដ្ឋបាលស្រុកស្ទោង បន្ត ដឹកនាំយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី 14 ខែវិច្ឆិកាឆ្នាំ 2025 ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរព័ត៌មានខេត្តនិងអាជ្ញាធររដ្ឋបាលស្រុកស្ទោង កងកម្លាំងទាំង៣ មន្ត្រីសាលាស្រុក សហភាពយុវជន និងប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើន បានចូលរួមក្នុង ពិធីដង្ហែក្បួននេះចេញពីបរិវេណរដ្ឋបាលស្រុក ទៅកាន់ទីតាំងផ្សារស្ទោង។
មានប្រសាសន៍ លើកឡើងក្នុងពិធីដង្ហែនេះ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានលើកឡើងថា៖ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ កំពុងអនុវត្ត នៅទូទាំងប្រទេសរយៈពេល ១២ ខែ ចាប់ពីថ្ងៃទី ០១ មេសា ២០២៥ ដល់ ៣១ មីនា ២០២៦។ ហើយខេត្តកំពង់ធំ ត្រូវបានកំណត់ជាខេត្តគោលដៅ ចាប់ពីដើមខែវិច្ឆិកា ២០២៥ បន្ទាប់ពីខេត្តផ្សេងៗបានអនុវត្តរួចមក។
លោកស្រីបានសង្កត់ធ្ងន់ថា ការប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាការងារសំខាន់បំផុត ដើម្បីធានាបាននូវ ព័ត៌មានគុណភាព មានសុវត្ថិភាព និងអាចទុកចិត្តបានជូនសាធារណជន។
ក្នុងក្បួនដង្ហែនេះដែរ លោកស្រី និងក្រុមការងារ បានធ្វើការផ្សព្វផ្សាយសាររបស់ក្រសួងព័ត៌មានជុំវិញទិសស្លោក«និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជនក្នុងការការពារខ្លួនពីការផ្សព្វផ្សាយព័ត៌មានមិនពិត។
លោក គង់ សំអាត អភិបាលរងស្រុកស្ទោង បានមានប្រសាសន៍គាំទ្រយុទ្ធនាការ និងបញ្ជាក់ថា៖
ព័ត៌មានក្លែងក្លាយជាបញ្ហាដែលប៉ះពាល់ដល់សន្តិសុខសង្គម សុវត្ថិភាពព័ត៌មាន និងកិត្តិយសបុគ្គលនិងសង្គម។
លោកអភិបាលរងស្រុកបានបន្តថាយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» មានសារៈសំខាន់ ដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹង និងប្រយ័ត្នខ្ពស់ពេលទទួលព័ត៌មានតាមបណ្ដាញសង្គមនិងចៀសវាង ចែករំលែកនូវព័ត៌មានក្លែងក្លាយ។ហើយយុទ្ធនាការនេះគឺជាផ្នែកមួយក្នុងការក្រើនរំលឹក ការយល់ដឹង និងរំលឹកដល់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមអំពីគ្រោះថ្នាក់ព័ត៌មានក្លែងក្លាយ។
សារៈសំខាន់នៃយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងដឹកនាំយុទ្ធនាការមានទ្រង់ទ្រាយជាតិ ដោយប្រើយុទ្ធសាស្ត្រ «៣ ប» — បញ្ជ្រាប, បន្សាប, បង្ក្រាប ព័ត៌មានក្លែងក្លាយ។
គណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយ មានការសហការពីក្រសួង/ស្ថាប័នពាក់ព័ន្ធ និង វេទិកាឌីជីថលអន្តរជាតិដូចជា Google, Facebook, TikTok។
គណៈកម្មាធិការបានរំលេចប្រភេទព័ត៌មានក្លែងក្លាយ ៣៖ព័ត៌មានក្លែងបន្លំ – បង្កើតឡើងស្មេរចេតនា ដើម្បីបោកបញ្ឆោតព័ត៌មានបំភ្លឺ – កែប្រែពីព័ត៌មានពិត ដើម្បីបង្កផលប៉ះពាល់ព័ត៌មានភាន់ច្រឡំ – ចែករំលែកដោយអចេតនា ប៉ុន្តែបណ្តាលឲ្យយល់ច្រឡំ ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ គណៈកម្មាធិការបញ្ជាក់ថា ត្រូវផ្សព្វផ្សាយព័ត៌មានពិតឲ្យបានលឿន និងច្បាស់លាស់ មិនឱ្យព័ត៌មានមិនពិតដឹកមុខ ឬរីករាលដាលក្នុងសង្គមឡើយ។អត្ថបទធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប។














![]()
