Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យ និងជំរុញការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST ១ ខ្សែ ពីភូមិកំពង់ឈើទាល ដល់ភូមិ ប្រឡាយ ឃុំសំបូរ ស្រុកប្រាសាទសំបូរ

អភិបាលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យ និងជំរុញការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST ១ ខ្សែ ពីភូមិកំពង់ឈើទាល ដល់ភូមិ ប្រឡាយ ឃុំសំបូរ ស្រុកប្រាសាទសំបូរ

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យ និងជំរុញការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST ១ ខ្សែ មានប្រវែង ១៤,៦ គីឡូម៉ែត្រ ពីភូមិកំពង់ឈើទាល ដល់ភូមិ ប្រឡាយ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា ការស្ថាបនាផ្លូវកៅស៊ូ DBST ១ខ្សែ នេះ គឺជាការកែលម្អការធ្វើដំណើរ ដើម្បីបង្កើនការតភ្ជាប់ និងផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់ការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ព្រមទាំងជម្រុញកំណើនសេដ្ឋកិច្ច សម្រាប់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ប្អូន កូនក្មួយ សិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀនានស្រួល និងទាន់ពេលវេលាផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រាបជូនបងប្អូន ប្រជាពលរដ្ឋប្រមាណ ៣០០ នាក់ អំពីស្ថានភាពវិវត្តថ្មីៗ នៃសភាពការណ៍ នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសទង្វើដ៏សែនអាក្រក់ អមនុស្សធម៌ និងជាឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅរបស់ទាហានថៃ ដែលបានបើក ការបាញ់ប្រហារមកលើប្រជាជនខ្មែរស្លូតត្រង់ នៅភូមិព្រៃចាន់ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញនេះ ដែលកម្ពុជាយើងធ្វើការថ្កោលទោស និង ទាមទារឱ្យមានការទទួលខុសត្រូវលើទង្វើដ៏សែនអមនុស្សធម៌នេះ។

ឯកឧត្តមបន្តទៀតថា សូមបងប្អូនប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សាសន្តិភាព និងការការពារអធិបតេយ្យ បូរណភាពដែនដី និង សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើង។ សាមគ្គីជាតិយើង សំខាន់ណាស់ ក្នុងការទប់ទល់នឹងការឈ្លានពានរបស់សត្រូវខាងក្រៅ។ អត្ថបទដោយ សូរហ៊ាន សំអាង.បានឆ្លងពិនិត្យរួច។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV