Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានគណៈបញ្ជាការឯកភាពស្រុកអ្នកផ្តល់ប្រាក់កម្ចីគ្មានច្បាប់ អត្រាការប្រាក់ខ្ពស់ត្រូវតែបង្ក្រាប ហើយលើកទឹកចិត្តដល់ប្រជាជនថា បើពួកគេតាមរករឿងប្រជាជន នគរបាលនឹងនៅខាងប្រជាជន

ប្រធានគណៈបញ្ជាការឯកភាពស្រុកអ្នកផ្តល់ប្រាក់កម្ចីគ្មានច្បាប់ អត្រាការប្រាក់ខ្ពស់ត្រូវតែបង្ក្រាប ហើយលើកទឹកចិត្តដល់ប្រជាជនថា បើពួកគេតាមរករឿងប្រជាជន នគរបាលនឹងនៅខាងប្រជាជន
‎  
‎(កំពង់ធំ)៖ លោក វណ្ណៈ សោភានិត អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក បានជំរុញឱ្យសមត្ថកិច្ច មន្រ្តីជំនាញ បង្ក្រាបអ្នកផ្តល់ប្រាក់កម្ចីគ្មានច្បាប់ អត្រាការប្រាក់ខ្ពស់ត្រូវតែបង្ក្រាប ហើយលើកទឹកចិត្តដល់ប្រជាជន ថាបើពួកគេតាមរករឿងប្រជាជន នគរបាលនឹងនៅខាងប្រជាជន។
‎     
លោក វណ្ណៈ សោភានិត ការជំរុញនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
‎     
លោកប្រធាន លើកទឹកចិត្តឱ្យធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬប្រតិបត្តិករឥណទាន សូមជួយមកវិនិយោគតាមរយៈការផ្តល់ប្រាក់កម្ចីឱ្យបានច្រើនដល់ប្រជាពលរដ្ឋស្រុកប្រាសាទបល្ល័ង្ក ហើយលោកទទូចសុំឱ្យអ្នកបានខ្ចីប្រាក់ពីគេត្រូវសងលុយដើមនិងការប្រាក់ឱ្យដូចតាមកិច្ចសន្យា ។

លោកអភិបាលស្រុកបានបញ្ជាក់ថា បើយើងគ្មានសមត្ថភាពរកស៉ី ឬធ្វើការងាររកប្រាក់មកសងត្រឡប់ទៅគេវិញទេ ចូរកុំខ្ចីបុលគេ សុំកុំខ្ចីលុយគេដើម្បីតែភាពហ៉ឺហា ឡូយឆាយ ហាយសូឱ្យសោះ យ៉ាងណាក៏ដោយ ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬប្រតិបត្តិករឥណទាន ត្រូវគោរពច្បាប់ដែលបានចែងជាធរមាន ពិសេសពិនិត្យឱ្យបានត្រឹមត្រូវរឿងអត្រាការប្រាក់ សុំកុំបោកបញ្ជោរប្រជាជនប្រាសាទបល្ល័ង្ក។ បើគ្រឹះស្ថានផ្តល់ប្រាក់កម្ចីស្របច្បាប់ និងមានអត្រាការប្រាក់ដូចច្បាប់កំណត់ អ្នកណាជំពាក់មិនសង នគរបាលនៅខាងគ្រឹះស្ថានហិរញ្ញវត្ថុ ក៏ប៉ុន្តែបើនិយាយដល់អ្នកផ្តល់ប្រាក់កម្ចីគ្មានច្បាប់ អត្រាការប្រាក់ខ្ពស់ត្រូវតែបង្ក្រាប ហើយលើកទឹកចិត្តដល់ប្រជាជនថា បើពួកគេតាមរករឿងប្រជាជន នគរបាលនឹងនៅខាងប្រជាជន ។ ជនណារកស៉ីផ្តល់ប្រាក់កម្ចី ឬទទួលបញ្ចាំដោយពុំមានអាជ្ញាប័ណ្ណចេញដោយអាជ្ញាធរមានសមត្ថកិច្ច (រកស៉ីខុសច្បាប់) នោះត្រូវប្រឈមមុខអនុវត្តទោសតាមមាត្រា៥៥ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ។
‎    
លោកអភិបាលស្រុកបន្ដថា ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬប្រតិបត្តិករឥណទានប្រសិនបើផ្តល់ប្រាក់កម្ចីយកការប្រាក់ខ្ពស់ជាងការកំណត់របស់ធនាគារជាតិតាមរយៈប្រកាស ស្តីពី ការកំណត់ពិដានអត្រាការប្រាក់ឥណទាន (ការប្រាក់មិនលើស១៨% ក្នុង១ឆ្នាំ) នោះអនុវត្តទោសតាមមាត្រា៥២ នៃច្បាប់ស្តីពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ។
‎     
លោកក៏បានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សង្គមឱ្យបានល្អប្រសើរ ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ/ឃុំ ឱ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់ការប្រើប្រាស់ ការជួញដូរគ្រឿងញៀន ព្រមទាំងការចូលរួមអនុវត្ត គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយត្រូវយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហា ប្រឈមនៅមូលដ្ឋាន ជំរុញខិតខំធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋដោយមិនមានការរើសអើង និងយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ គឺត្រូវឈរនៅកណ្ដាលជានិច្ច៕ អត្ថបទរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV