Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អាជ្ញាធរស្រុកស្ទោង អំពាវនាគ្រប់ភាគីពាក់ព័ន្ធ ចូលរួមសហការដើម្បីជាធាតុចូលការលើកកម្ពស់ ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនៅក្នុងស្រុកស្ទោង

អាជ្ញាធរស្រុកស្ទោង អំពាវនាគ្រប់ភាគីពាក់ព័ន្ធ ចូលរួមសហការដើម្បីជាធាតុចូលការលើកកម្ពស់ ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនៅក្នុងស្រុកស្ទោង

(កំពង់ធំ)÷ លោក សួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោង បានលើកឡើងអំពាវនាវដូច្នេះនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពនៅក្នុងពិធី សិក្ខាសាលាពិគ្រោះយោបល់ រវាងអ្នកផ្ដល់សេវានិងអ្នកទទួលសេវា ដើម្បីស្វែងរកឯកភាព ក្នុងការបង្កើតសកម្មភាពរួម ក្នុងក្របខ័ណ្ឌលើកកម្ពស់ ការផ្គត់ផ្គងទឹកស្អាត និងអនាម័យនៅក្នុងស្រុកស្ទោង កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកបានសង្កត់ធ្ងន់ថាធាតុចូលទាំងអស់ ការបង្កើនការយល់ដឹង និងកិច្ចសហការរវាងភាគីពាក់ព័ន្ធទាំងអស់ ការចងក្រងផែនការសកម្មភាពប្រកបដោយប្រសិទ្ធភាព។ ពិតជាបានរួមចំណែកយ៉ាងធំធេងនិងមានសារៈសំខាន់បំផុតសម្រាប់ អង្គភាពរដ្ឋាករទឹកស្ទោង តាំងក្រសាំង យកមកអនុវត្ត ប្រកបដោយគុណភាពប្រសិទ្ធភាពនិងងាយស្រួល។

ទន្ទឹមនឹងនេះអង្គភាពគ្រប់គ្រងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងរដ្ឋាករទឹកស្វយ័តស្ទោងតាំងក្រសាំង និងអ្នកសម្របសម្រួលក៏ដូចជាអ្នកទទួលសេវាឬប្រជាពលរដ្ឋ ត្រូវសិក្សាស្វែងការបង្ខិតសេវាឱ្យជិតគ្នា ស្របតាម៧យុទ្ធសាស្ត្រជាតិ យល់ឱ្យច្បាស់អំពីគ្នារវៀងអ្នកផ្តល់និងទទួលសេវា ដើម្បីរកឱ្យឃើញនូវបញ្ហា កង្វល់ ឬទុក្ខលំបាកនានា ជាពិសេសដើម្បីសម្របសម្រួល និងឆ្លើយតបបានទាន់ពេលវេលា ដើម្បីធានានៅការផ្គត់ផ្គង់ផ្ដល់ទឹកប្រើប្រាស់ប្រកបដោយគុណភាព និងសុវត្ថិភាពហើយចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សុខភាពសុខុមាលភាពពលរដ្ឋនៅក្នុងឃុំគោលដៅនិងស្រុកស្ទោងទាំងមូលកាន់តែប្រសើរឡើង។ លើសពីនេះធាតុចូលទាំងនេះ គឺជាការបង្ខិតសេវាសាធារណៈឱ្យកាន់តែកៀកនឹងេជណ្ដើរផ្ទះអ្នកទទួលសេវាឬប្រជាពលរដ្ឋដែលស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់និងបង្កើនជីវភាព និងកាត់បន្ថយភាពក្រីក្រពលរដ្ឋ ពិសេសអ្នកមូលដ្ឋានជនបទ ដែលងាយរងហានិភ័យ។

ជាចុងបញ្ចប់ក្នុងនាមអាជ្ញាធរស្រុកស្ទោង លោក សួគ៌ ប៊ុនធង បានលើកទឹកចិត្តថែមទៀតដល់ រដ្ឋាករទឹកស្ទោងតាំងក្រសាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងអ្នកសម្របសម្រួលក៏ដូចជាអ្នកទទួលសេវា ប្រជាពលរដ្ឋគ្រប់គេហដ្ឋានត្រូវបង្កើន និងតភ្ជាប់បណ្ដាញទឹកស្អាតសម្រាប់ប្រើប្រាស់ឱ្យបានគ្រប់គ្នា ដើម្បីលើកកម្ពស់សុខភាពនិងជីវភាពគ្រួសារផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV