Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ចាន់ ស៊ីណាត ប្រកាសជូនអគារសិក្សាថ្មីមួយខ្នង២ជាន់ មាន៩បន្ទប់ ជូនវិទ្យាល័យ ហ៊ុន សែន ចំណាលើ

ឯកឧត្តម ចាន់ ស៊ីណាត ប្រកាសជូនអគារសិក្សាថ្មីមួយខ្នង២ជាន់ មាន៩បន្ទប់ ជូនវិទ្យាល័យ ហ៊ុន សែន ចំណាលើ

(កំពង់ធំ)÷ ឯកឧត្តម ចាន់ ស៊ីណាត ប្រកាសជូនអគារសិក្សាថ្មីមួយខ្នង២ជាន់ មាន៩បន្ទប់ ជូនវិទ្យាល័យ ហ៊ុន សែនចំណាលើ ឯកឧត្តម ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ បានប្រកាសដូច្នេះនៅក្នុងឱកាសដែលឯកឧត្តមបានជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាជ្ញាធរមូលដ្ឋាន កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ចំណាលើ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។

ជាមួយគ្នានេះក្នុងនាមឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងក្នុងនាមឯកឧត្តមផ្ទាល់ បានណែនាំលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនបន្ថែមបែបឌីជីថលលើ ការសិក្សារៀនសូត្រដោយផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូ ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់លទ្ធភាពទាំងនៅសាលារៀន និងនៅក្នុងគេហដ្ឋាន ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋគំរូ ហើយទទួលបានលទ្ធផលជាប់និទ្ទេសAគ្រប់ៗគ្នា ជាពិសេសត្រូវ ខិតខំសិក្សារៀនសូត្រផង និងជួយធ្វើការងារឪពុកម្តាយផង គឺយើងទទួលបានទាំងចំណេះដឹង និងបានជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារមួយកម្រិតផងដែរ។

បន្ថែមលើនេះឯកឧត្តម បានណែនាំដល់លោកនាយក លោកគ្រូអ្នកគ្រូ ត្រូវលើកទឹកចិត្តបន្ថែមជាប្រចាំ ដល់សិស្សានុសិស្ស ត្រូវខិតខំសិក្សានិងស្វែងយល់បន្ថែមទៀតនូវតម្លៃគុណធម៌សីលធម៌វិន័យ ការគោរពនូវបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន ការគោរពច្បាប់បទដ្ឋាននានា គោរពច្បាប់ចរាចរណ៍ផ្លូវគោកហើយនៅឱ្យឆ្ងាយពីគ្រឿងញៀន។

ជាមួយនេះផងដែរលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ចាន់ ស៊ីណាត ដែលបានប្រកាសជូននូវអគារសិក្សាថ្មីមួយខ្នង រួមនឹងសំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលជាការឆ្លើយតបយ៉ាងទាន់ពេលវេលាបំផុតចំពោះតម្រូវការអគារសិក្សាក៏ដូចជាឆ្លើយតបទៅនឹងកំណើនសិស្សានុសិស្សដែលកំពុងកើននៅវិទ្យាល័យ ហ៊ុន សែន ចំណាលើដែលក្នុង១ថ្នាក់រហូតដល់ទៅជាង ៦០ទៅ៧០នាក់ឯណោះ។

លើសពីនេះឯកឧត្តមប្រធានក្រុមការងារក៏បានណែនាំបន្ថែមដល់ក្រុមបច្ចេកទេសវិស្វករ និងលោកនាយក អាជ្ញាធរដែនដី ត្រូវរួបរួមសហការសិក្សា និងសាងសង់អគារសិក្សាថ្មីនេះឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដើម្បីជូនសិស្សានុសិស្សសិក្សារៀនសូត្រ កុំឱ្យខកខានឬអូសបន្លាយពេលវេលានិងខាតការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស។

សូមបញ្ជាក់ថា សព្វថ្ងៃវិទ្យាល័យ ហ៊ុន  សែន ចំណលើ មានគ្រូសរុបចំនួន២៥ នាក់ ស្រី១៣នាក់ សិស្សានុសិស្សសរុប ១,២១២នាក់ ស្រី៧៨៦នាក់ ហើយមានអាគារ៣ខ្នង ស្មើនឹង២០បន្ទប់ផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV