Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តល្អនៃប្រព័ន្ធ ស៥ និងឧបករណ៍ផលិតភាព នៅខេត្តកំពង់ធំ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តល្អនៃប្រព័ន្ធ ស៥ និងឧបករណ៍ផលិតភាព នៅខេត្តកំពង់ធំ

(កំពង់ធំ)៖ ឯកឧត្តម យា ប៊ុនណា អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម លី វេត អភិបាលរងខេត្តកំពង់ធំ អញ្ចើញជាអធិបតី ក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តល្អនៃប្រព័ន្ធ ស៥ និងឧបករណ៍ផលិតភាព  នៅសាលប្រជុំសាលាខេត្តកំពង់ធំ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងកម្មពិធីនេះក៏មានការអញ្ចើញ ចូលរួមពីលោកស្រីអនុប្រធានមជ្ឈមណ្ឌលផលិតភាពជាតិ លោកអនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ លោក លោកស្រី តំណាងមន្ទីរ អង្គភាព និង​​​​​ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម អាជីវកម្ម សេវាកម្ម ​​សិស្សនិស្សិត ជាច្រើនអ្នកផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម លី វេត បានថ្លែងអំណរគុណ ចំពោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានកំណត់យកខេត្តកំពង់ធំ រៀបចំសិក្ខាសាលានេះ ក្នុងគោលបំណងផ្សព្វផ្សាយពីអត្ថប្រយោជន៍ និងវិធីសាស្រ្ត នៃការអនុវត្តប្រព័ន្ធស៥ និងនវានុវត្តន៍ ដើម្បីបង្កើនផលិតភាព នៅក្នុងក្រុមហ៊ុន សហគ្រាស សិប្បកម្ម  សេវាកម្ម អាជីវកម្ម  ក៏ដូចជាចែករំលែកចំណេះដឹងដ៏មានសារប្រយោជន៍ និងជាការយល់ដឹងបន្ថែម សម្រាប់ផ្សព្វផ្សាយបន្ត និងអនុវត្តនៅក្នុងអង្គភាព ឬមុខរបររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងចីរភាព។  

ឯកឧត្តម ក៏សំណូមពរដល់សិក្ខាកាមទាំងអស់ សូមគោរពពេលវេលា មានវត្តមានឱ្យបានជាប់លាប់ និងយកចិត្តទុកដាក់ស្ដាប់ គិតពិចារណា កត់ត្រា លើកសំណួរឱ្យបានផុលផុស សម្រាប់វាគ្មិនយើងបានបកស្រាយពន្យល់បន្ថែម ដើម្បីបងប្អូនទទួលបានចំណេះដឹងមួយជាក់លាក់យកទៅអនុវត្តន៍ជាក់ស្តែងនៅមូលដ្ឋានផលិតកម្មរបស់ខ្លួន កាន់តែមានវិវឌ្ឍឈានឡើង។ 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម យា ប៊ុនណា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឲ្យអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះការគាំទ្រ និងលើកទឹកចិត្តវិស័យឯកជន គឺជាចំណុចអាទិភាពសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ ហេតុនេះ ទើបក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយបណ្តុះបណ្តាលបច្ចេកទេស សមត្ថភាពជំនាញ ដល់បងប្អូនសហគ្រិននៅក្នុងវិស័យឯកជន ជំរុញការចុះបញ្ជីអ្នកប្រកបមុខរបរនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសថ្មីៗបានសម្រួលនិតិវិធីបែបបទ ថ្លៃសេវាក្នុងការចុះបញ្ជីផលិតផល(ចបផ) សំដៅកាត់បន្ថយពេលវេលា និងការចំណាយរបស់សហគ្រាស សិប្បកម្ម សេវាកម្ម អាជីវកម្មថែមទៀតផង ។

ឯកឧត្តម បានបន្តថា សិក្ខាសាលាថ្ងៃនេះ ជាឱកាសសម្រាប់បងប្អូន ក្មួយៗនិស្សិតទាំងអស់ ទទួលយកចំណេះដឹងដំបូង នៃផលិតភាពគឺ៖ ការយល់ដឹងពីវិធីសាស្រ្ត នៃការអនុវត្ត«ស៥» ដោយផ្តើមចេញពីតួអក្សរ«ស» គឺរួមមាន៖(សម្រិតសម្រាំង សណ្តាប់ធ្នាប់ សម្អាត ស្តង់ដារ និង ស្ថិតស្ថេរ) ដែលជាចំណុចចាប់ផ្តើម នៃការលើកកម្ពស់ផលិតភាព តាមរយៈប្រសិទ្ធភាពការងារ នៅក្នុងសហគ្រាសផលិតកម្ម អាជីវកម្ម ដោយប្រែក្លាយអង្គភាពមួយមានវិន័យ និងសណ្តាប់ធ្នាប់ល្អ  សម្រាប់ដំណើរការផលិតកម្ម បំបាត់ភាពខ្ជះខ្ជាយ ជួយសន្សំសំចៃ អាជីវកម្មកាន់តែប្រសិទ្ធភាពជាងមុន កាត់បន្ថយចំណាយថ្លៃដើម អតិថិជនកាន់តែមានទំនុកចិត្តលើ គុណភាពផលិតផល  និងសេវា  បង្កើនប្រាក់ចំណេញបានយូរអង្វែងថែមទៀតផង។  

ឯកឧត្តម យា ប៊ុនណា បានលើកទឹកចិត្តឱ្យបងប្អូនជាអ្នកធុរកិច្ចទាំងអស់ ឱ្យដាក់ពាក្យចូលរួមកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ប្រចាំឆ្នាំ ឲ្យបានច្រើនផុលផុស ដើម្បីមានឱកាសទទួលនូវសេវាបណ្តុះបណ្តាល និងប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ដែលជាជំហាននៅក្នុងការអភិវឌ្ឍន៍ផលិតកម្ម និងអាជីវកម្ម និងឱកាសទទួលបានពានរង្វាន់ថ្នាក់ជាតិ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ឈានទៅយកស្តង់ដារជាតិ និងអន្តរជាតិផ្សេងៗ ថែមទៀតផង៕ អត្ថបទដោយ សូរហ៊ាន សំអាង.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV