Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន គោរពថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្តល់អណ្ដូងទឹកចំនួន ២១អណ្ដូងបន្ថែមទៀត តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន នៅស្រុកសន្ទុក ខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន គោរពថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្តល់អណ្ដូងទឹកចំនួន ២១អណ្ដូងបន្ថែមទៀត តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន នៅស្រុកសន្ទុក ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ស្វែងយល់ពីជីវភាពរស់នៅ និងពិនិត្យការទទួលបានអណ្ដូងទឹកថ្មី ចំនួន ២១អណ្ដូងបន្ថែមទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ក្រុមគ្រួសារអតីតយុទ្ធជនប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តមឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានជួយឧបត្ថម្ភអណ្ដូងទឹកស្អាតចំនួន ២១អណ្ដូងថ្មីទៀតនៅពេលនេះ ។ ដែលគិតមកដល់បច្ចុប្បន្ន ក្រុមគ្រួសារអតីតយុទ្ធជនចំនួន ២០៦គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច បានទទួលអណ្ដូងទឹកស្អាតចំនួន ៥៧អណ្ដូងរួចមកហើយ ។ ហើយ​និង​គ្រោងទទួល​បានចំនួន​ ២០​ អណ្តូង​បន្ថែម​ទៀត​នៅ​ពេល​ខាងមុខ​នេះ​ ។

នៅក្នុងឱកាសនេះដែរ​ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា៖ កន្លងមកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លោកបានផ្ដល់ដីសម្បទានសង្គមកិច្ច ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ក្នុងមួយគ្រួសារមួយហិកតាកន្លះ និងផ្ទះមួយខ្នង ដែលមានទំហំ ៥ម៉ែត្រគុណនឹង ៧ម៉ែត្រ ព្រមទាំងបង្គន់អនាម័យចំនួនមួយខ្នងផងដែរ ដោយរៀបចំជាភូមិឋាន សម្រាប់ផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលគ្មានដី និងគ្មានផ្ទះ ឬមានជម្រកស្នាក់នៅមិនសមរម្យ នៅក្នុងខេត្តកំពង់ធំ ។ បច្ចុប្បន្នបងប្អូនបានរស់នៅកសាងជីវភាពថ្មីបានសមរម្យ ដោយបានដាំបន្លែបង្ការ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពគ្រួសារ បន្ថែមលើប្រាក់បៀវត្សរ៍ប្រចាំខែដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន ។

ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោធិបតី និងឯកឧត្តមអភិបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងក្នុងការជួយដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ បានយ៉ាងល្អប្រសើរ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV