លោកអភិបាលស្រុកស្ទោង បានលើកឡើងថា កងកម្លាំងទាំងបីគឺជាឆ្អឹងខ្នងរបស់សន្តិសុខជាតិ
(កំពង់ធំ)÷ លោក សាយ គឹមឡម បានថ្លែងដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញចុះសួរសុខទុក្ខនិងត្រួតពិនិត្យកងកម្លាំងទាំងបីនារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅក្នុងគោលដៅទាំងអស់របស់ស្រុកស្ទោង ដែលកំពុងអនុវត្តរក្សាសន្តិសុខសណ្តាប់ធ្នាប់ការពាររាជរដ្ឋាភិបាលស្របច្បាប់ពីការផ្តួលរំលំរបស់ក្រុមអគតិជ្រុលនិយម ដើម្បីរក្សាបាននូវសុខសន្តិភាព ជូនជាតិខេមរា ការពារបាននូវរដ្ឋធម្មនុញ្ញ និងព្រះរាជានិយមជាម្លប់ដល់ប្រជានុរាស្ត្រគ្រប់គ្នា។
ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបជាពិសេសយុវជន សូមកុំចាញ់បោកការញុះញង់របស់ក្រុមជ្រុលនិយម ដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ជាពិសេសសន្តិភាពដែលបានកើតឡើងជាសមិទ្ធផលដែលបានលះបង់នូវសាច់ស្រស់ ឈាមស្រស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
ទាំងនេះ សឱ្យឃើញពីការយកចិត្តទុកដាក់ ក្នុងនាមជា អភិបាលស្រុកស្ទោង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង ដើម្បីលើកទឹកចិត្ត
ដល់កងកម្លាំងទាំងបីក្នុងការរក្សាសន្តិសណ្តាប់ធ្លាប់ទូទៅជូនពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតនិងគ្រប់ពេលវេលា។
សូមបញ្ជាក់ថាការ ចុះសួរសុខទុក្ខកងកម្លាំង ឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកានិងប្រេងឥន្ធនៈជូនគោលដៅទាំង៦ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមួយគោលដៅទទួលបាននូវថវិកា២០ម៉ឺនរៀល គ្រឿងឧបភោគបរិភោគមួយចំនួនព្រមទាំង ប្រេង៥០លីត្រ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។