Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយមបន្តជួសជុលទ្វារទឹកអាង៣០កញ្ញា ដើម្បីធានាសន្តិសុខទឹកជូនពលរដ្ឋប្រើប្រាស់សម្រាប់ស្រោចស្រពស្រែប្រាំង

មន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយមបន្តជួសជុលទ្វារទឹកអាង៣០កញ្ញា ដើម្បីធានាសន្តិសុខទឹកជូនពលរដ្ឋប្រើប្រាស់សម្រាប់ស្រោចស្រពស្រែប្រាំង

(កំពង់ធំ)÷  លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងសហការី និងលោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការជួសជុលទ្វារទឹកអាង៣០កញ្ញា ដើម្បីធានាសន្តិសុខទឹកសម្រាប់ពុកម៉ែបងប្អូនប្រជាកសិករធ្វើស្រែប្រាំងនារដូវប្រាំងឆ្នាំនេះប្រកបដោយសុវត្ថិភាព នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកបានឱ្យដឹងថាដំណើរការជួសជុលទ្វារទឹក៣០កញ្ញានេះប្រើរយៈពេលអស់ពីសប្តាហ៍មកហើយ ដោយសារស្ថានភាពទ្វារទឹកមានសភាពចាស់ទ្រុឌទ្រោម ហើយត្រូវការពេលវេលា និងបច្ចេកទេសដែលជាក់លាក់បំផុតដើម្បីធានានូវសុវត្ថិភាពអាចបិទបើក និងគ្រប់គ្រងបរិមាណទឹកបានត្រឹមត្រូវតាមកម្រិតស្តង់ដាសុវត្ថិភាព។

លោក ផាង វី បានបន្ថែមទៀតថា ដំណើរការជួសជុលទ្វារទឹកនេះសម្រេចបាន ៩០% ហើយ សម្រេចរួចរាល់ជាស្ថាពរនៅក្នុងរយៈពេលប្រមាណជា៤ថ្ងៃទៀតប៉ុណ្ណោះដែលនឹងអាចគ្រប់គ្រងនឹងប្រើប្រាស់ទ្វារទឹកនេះបានដូចដើម និងសុវត្ថិភាពឡើងវិញ។

ជាមួយគ្នានេះលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ អាជ្ញាធរស្រុកស្ទោង ក៏ដូចជាពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានរួបរួមសហការគ្នាក្នុងការជួសជុលទ្វារទឹកនេះយ៉ាងសស្រាក់សស្រាំ ដើម្បីធានានូវការបិទបើកប្រកបដោយសុវត្ថិភាពនិងទាន់សភាពការណ៍។

សូមបញ្ជាក់ផងដែរថា អាងទឹក៣០កញ្ញា គ្របដណ្ដប់លើបីស្រុក គឺស្រុកប្រាសាទបល្ល័ង្ក  ស្រុកស្ទោង  និងស្រុកកំពង់ស្វាយ ដែលក្នុងនោះដែមានចំនួន១៦ឃុំ និងមានស្រែស្រូវកសិករប្រមាណជាង៣២ពាន់ហិកតា ហើយអាចស្តុកទឹកបានប្រមាណ ៣៥លាន ម៉ែតត្រីគុណ។ អត្ថបទរដ្ឋបាលស្រុកស្ទោង.ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV