Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ លើកទឹកចិត្ត ក្រុមកីឡាករទូកខ្លាខ្មៅសាមគ្គីមានជ័យបារមីសឹករងកំពង់ធំ ត្រៀមចូលរួមប្រកួតអបអរសាទរពិធីអុំទូក អកអំបុកសំពះព្រះខែ នៅតាមដងស្ទឹងសែន

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ លើកទឹកចិត្ត ក្រុមកីឡាករទូកខ្លាខ្មៅសាមគ្គីមានជ័យបារមីសឹករងកំពង់ធំ ត្រៀមចូលរួមប្រកួតអបអរសាទរពិធីអុំទូក អកអំបុកសំពះព្រះខែ នៅតាមដងស្ទឹងសែន

ខេត្តកំពង់ធំ៖ ក្រុមកីឡាករទូកខ្នាតអន្តរជាតិ ខ្លាខ្មៅសាមគ្គីមានជ័យបារមីសឹករងកំពង់ធំ  បានសូមគោរពថ្លែងអំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​ឧត្តមសេនីយ៍​ទោ​សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និង​បាន​ប្ដេជ្ញាចិត្តដណ្ដើមយកជ័យជំនះ ក្នុងពិធីប្រណាំងទូកនៅតាមដងស្ទឹងសែន ក្នុងសង្កាត់អរគន្ធរ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ រយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្អែកនេះ  ដែលពិធីនេះរៀបចំឡើងដោយព្រះតេជគុណ ហួ ចាន់ហេន ព្រះគ្រូចៅអធិការវត្តធម្មឃោសិតារ៉ាម  ហៅវត្តស្លែង ស្ថិតនៅក្នុងឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  និងអាជ្ញាធរដែនដីផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា៖ ក្រោមដំបូលសុខសន្តិភាព និងការឯកភាពជាតិ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទើបយើងមានពេលរៀបចំ និងចូលរួមសប្បាយរីករាយ អបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែនៅពេលនេះ ។ ជាមួយនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងនូវការលើកទឹកចិត្តដល់ក្រុមកីឡាករទូកខ្នាតអន្តរជាតិ ខ្លាខ្មៅសាមគ្គីមានជ័យបារមីសឹករងកំពង់ធំ ដែលជាទូកឧបត្ថម្ភគាំទ្រដោយបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយធ្លាប់បានចូលរួមប្រកួតអបអសាទរក្នុងព្រះរាជពិធីអុំទូកបណ្ដែតប្រទីបសំពះព្រះខែ នៅតាមដងស្ទឹងសែននាបណ្ដាឆ្នាំកន្លងទៅ ។ ហើយនៅឆ្នាំនេះ ដោយមិនមានការរៀបចំពិធីនៅថ្នាក់ខេត្ត ។  ព្រះសង្ឃ និងអាជ្ញាធរដែនដីថ្នាក់ភូមិ សង្កាត់ ក្រុង ស្រុក ក៏បានរៀបចំកម្មវិធីនេះឡើង តាមសំណូមពររបស់កីឡាករទូក ជូនប្រជាពលរដ្ឋសប្បាយរីករាយ តាមប្រពៃណីរបស់ប្រជាជនកម្ពុជា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ក្រុមកីឡាទាំងអស់ ត្រូវបង្កើនសមត្ថភាពហ្វឹកហាត់ ត្រៀមកម្លាំងដើម្បីចូលរួមប្រកួតនៅថ្ងៃស្អែកនេះ ឲ្យទទួលបានជោគជ័យ ប្រកបដោយគុណធម៌ មានសាមគ្គីភាពល្អ និងគោរពតាមបទបញ្ជាផ្ទៃក្នុងពេលប្រកួត ។ ហើយនៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី បានឧបត្ថម្ភ  ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ក្រុមកីឡាករទូកខ្លាខ្មៅសាមគ្គីមានជ័យបារមីសឹករងកំពង់ធំ  និងបានជូនពរដល់ក្រុមកីឡាករទាំងអស់ មានសុខភាពល្អ កម្លាំងពលំមាំមួន ទទួលបានជោគជ័យក្នុងការប្រកួតដណ្ដើមយកជ័យជំនះនៅពេលខាងមុខនេះ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV