Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំសម្អាតអនាម័យបរិស្ថាន ដើម្បីអបអរសាទរពិធីបណ្តែតប្រទីប បង្ហោះគោម និងពិធីបួងសួងចម្រើនសិរីសួស្តី ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ

រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំសម្អាតអនាម័យបរិស្ថាន ដើម្បីអបអរសាទរពិធីបណ្តែតប្រទីប បង្ហោះគោម និងពិធីបួងសួងចម្រើនសិរីសួស្តី ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត និងឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត ជាប្រធានអនុគណៈកម្មការសុខភាព អនាម័យ និងបរិស្ថាន បានដឹកនាំសមាជិក មន្ត្រីរាជការនៃមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន ប្រមាណ៤០០នាក់ បានរួមគ្នាធ្វើពលកម្មសម្អាតអនាម័យ បរិស្ថាន ដើម្បីអបអរសាទរពិធីបណ្តែត ប្រទីប បង្ហោះគោម និងពិធីបួងសួងចម្រើនសិរីសួស្តី ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នឹងប្រារព្ធពិធីនាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ។

ពិធីធ្វើពលកម្មសម្អាតអនាម័យបរិស្ថាននេះ បានជួបជុំគ្នានៅសួនស្ទឹងសែន ហើយធ្វើសកម្មភាពសម្អាតអនាម័យ(សំរាម)នៅតាមដងផ្លូវ និងទីសាធារណៈមួយចំនួននៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកម្មវិធីធ្វើពលកម្មនេះ ឯកឧត្តម ព្រឹម រដ្ឋា បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានរៀបចំឱ្យក្រុមការងារសម្អាតអនាម័យបរិស្ថាននៅក្រុងស្ទឹងសែន ដើម្បីឱ្យមានភាពស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាពិធីបណ្តែត ប្រទីប បង្ហោះគោម និងពិធីបួងសួងចម្រើនសិរីសួស្តីកើតមានដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ក៏ដូចនៅក្នុងទូទាំងប្រទេសកម្ពុជាផងដែរ។ 

ជាចុងក្រោយឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត និងឯកឧត្តមអ៊ុង វុទ្ធី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះធ្វើពលកម្មសម្អាតអនាម័យផ្ទាល់ ក្នុងបរិវេណក្រុងស្ទឹងសែន។ ឯកឧត្តមក៏បានជំរុញ និងលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ដែលបានចូលរួមសហការសម្អាតអនាម័យ យកទៅដាក់ឲ្យបានត្រឹមត្រូវ ដោយបានបែងចែកសំរាមទៅតាមប្រភេទ គឺជាការញែកសំរាម ដើម្បីងាយស្រួលក្នុងគ្រប់គ្រង និងទុកដាក់តាមលក្ខណ:បច្ចេកទេស ពីព្រោះសំរាមជាប្រភពមេរោគ ដែលអាចចម្លងមេរោគលឿនបំផុតទៅមនុស្ស និងសត្វ។ ការគ្រប់គ្រងសំណល់រឹង សំរាមបានត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស គឺជាការចូលរួមកាត់បន្ថយការប៉ះពាល់ដល់សុខភាពសាធារណ: និងបរិស្ថាន ព្រមទាំងបានបង្កើននូវសោភ័ណភាព ដែលជាបំណងប្រាថ្នារបស់មនុស្សជាតិ។ រយ:មួយព្រឹក ត្រូវបានបញ្ចប់ការធ្វើពលកម្មសម្អាតអនាម័យនេះ។ អត្ថបទមន្ទីរបរិស្ថានខេត្តកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV