Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ពលរដ្ឋជាង៥៣គ្រួសារ នៅឃុំស្រឡៅ ប្រកបរបរចិញ្ចឹមកណ្តូប, អភិបាលស្រុកតាំងគោក ដឹកនាំមន្ត្រីចុះពិនិត្យជាបន្តបន្ទាប់ ដើម្បីធានាដល់ដំណើរការចិញ្ចឹម និងមានទីផ្សារ

ពលរដ្ឋជាង៥៣គ្រួសារ នៅឃុំស្រឡៅ ប្រកបរបរចិញ្ចឹមកណ្តូប, អភិបាលស្រុកតាំងគោក ដឹកនាំមន្ត្រីចុះពិនិត្យជាបន្តបន្ទាប់ ដើម្បីធានាដល់ដំណើរការចិញ្ចឹម និងមានទីផ្សារ

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីចុះពិនិត្យជាក់ស្តែងលើសកម្មភាពចិញ្ចឹមកណ្តូបបន្ថែមពីលើមុខរបរប្រចាំថ្ងៃ របស់ប្រជាកសិករចំនួន៥៣គ្រួសារ នៅក្នុងភូមិទោង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលបានចិញ្ចឹមចំនួនជិត១០០ទ្រុង ដើម្បីរកចំនូលបន្ថែមសម្រាប់ទ្រទ្រង់ដល់ជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់ដែរថា ប្រជាពលរដ្ឋនៅក្នុងភូមិទោង ឃុំស្រឡៅ ក្រៅពីការប្រកបរបរធ្វើស្រែចំការ ឆ្លៀតពេលទំនេរក៏បាននាំគ្នាងាកមកចិញ្ចឹមកណ្តូបដើម្បីរកចំណូលបន្ថែម ដោយពួកគាត់អាចរកប្រាក់ចំណូលបានយ៉ាងតិចចន្លោះពី១លានរៀល ទៅ១លាន ៥០ម៉ឺនរៀលក្នុងមួយខែ ដែលអាចជួយទ្រទ្រង់ដល់ជីវភាពរបស់ពួកគាត់បានមួយកម្រិតទៀត។

លោក ហាក់ ម៉ុងហួត នាឱកាសដឹកនាំក្រុមការងារចុះពិនិត្យមើលសកម្មភាពកណ្តូបនាឱកាសនោះ កសិករចិញ្ចឹមកណ្តូប និងជាឈ្នួញកណ្តាល លោក សែម ចាន់ធី បានរៀបរាប់ទាំងទឹកមុខរីករាយថា ការចិញ្ចឹមកណ្តូបនេះ មិនមានភាពលំបាកទេ ហើយមានទីផ្សារថែមទៀត ដោយក្នុងមួយថ្ងៃលោកអាចប្រមូលទិញពីប្រជាពលរដ្ឋប្រមាណ ៥០គីឡូ ទៅ១០០គីឡូក្រាមក្នុងមួយថ្ងៃ ដើម្បីបន្តលក់ឱ្យឈ្មួញនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត។

លោក សែម ចាន់ធី បានរៀបរាប់ទៀតថា ការចិញ្ចឹកកណ្តូបតាមបែបធម្មជាតិ និងគ្មានគីមីនេះ លោកអាចយកទៅលក់បានក្នុងមួយគីឡូក្រាមតម្លៃចន្លោះពី ២ម៉ឺនរៀល ទៅ២៥ .០០០រៀល ដែលអាចជួយឱ្យលោកអាចរកចំណូលបានច្រើនគួរសម និងជួយឱ្យប្រជាកសិករដែលជាអ្នកចិញ្ចឹមផ្ទាល់ រកចំណូលបានចន្លោះពី១លានរៀល ទៅ១លាន៥០ម៉ឺនរៀល។

ការចុះពិនិត្យទីតាំងចិញ្ចឹមកណ្តូបនោះដែរ លោក ហាក់ ម៉ុងហួត ក៏បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងពង្រីកការចិញ្ចឹមងកណ្តូបនេះបន្ថែមទៀត ដើម្បីតម្រូវការទីផ្សារ និងបង្កើនជីវភាពឱ្យកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។

បន្ថែមពីនេះលោកអភិបាលស្រុកតាំងគោក ក៏បានណែនាំដល់អាជ្ញាធរឃុំ ចុះសួរសុខទុក្ខ និងតាមដានការកណ្តូបរបស់ប្រជាកសិករឱ្យបានញឹកញាប់ដើម្បីធានាបានការដំណើរការទៅដោយរលូន ហើយប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង ត្រូវផ្ដល់នូវដំណោះស្រាយ ជូនដល់ពួកគាត់ឱ្យទាន់ពេលវេលាផងដែរ៕ អត្ថបទរដ្ឋបាលស្រុកតាំងគោក.ពិនិត្យដោយអ៊ុមញឺប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV