Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរព័ត៌មានខេត្តកំពង់ធំ បើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមទិសស្លោក៖”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ”

មន្ទីរព័ត៌មានខេត្តកំពង់ធំ បើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមទិសស្លោក៖”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ”

(កំពង់ធំ)៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ បើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមទិសស្លោក៖ ”និយាយថាទេចំពោះ ព័ត៌មានក្លែងក្លាយ” ក្រោអធិបតីភាព ឧកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្ត លោក លោកស្រី កងកំលាំងទាំងបី ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរនានាជំវិញខេត្ត ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារមាត់ស្ទឹងសែន។
លោកស្រីប្រធានមន្ទីរបានលើកឡើងថា៖ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក៖ « និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» បានចាប់ផ្តើមបើកជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលមានការចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មានរាជធានី-ខេត្តទាំង២៥ ក្នុងនោះក៏មានយុវជន សមាគមន៍សារព័ត៌មាន អ្នកសារព័ត៌មាន អ្នកមានឥទ្ធិពលលើបណ្តាញសង្គម សរុបចំនួនប្រមាណ ជាង១ពាន់នាក់ ។ យុទ្ធនាការនេះបានអនុវត្តនៅទូទាំងប្រទេស ក្នុងរយៈពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ។ ហើយខេត្តកំពង់ធំជាគោលដៅ បន្ទាប់ពីខេត្តផ្សេងៗ ក្នុងការធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ” គោលបំណងនៃយុទ្ធនាការនេះគឺបញ្ជ្រាបការយល់ដឹងឱ្យដល់សហគមន៍មូលដ្ឋាន ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាកត្តាដ៏ជាសំខាន់មួយ” ។ លោកស្រីបានបន្ថែមទៀតថានៅក្នុងឆ្នាំ២០២៤ ក្រុមការងារ នៃគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានកត់ត្រាព័ត៌មានក្លែងក្លាយ សរុបចំនួន ៣,៦៥១ករណី ដែលនេះជាចំនួនកើនឡើងប្រមាណ ១៤% បើប្រៀបធៀប នឹងឆ្នាំ២០២៣ ដែលមានចំនួន ៣,២០៨ករណី។ គោលដៅរបស់យុទ្ធនាការនេះគឺ កាត់បន្ថយព័ត៌មានក្លែងក្លាយ ឱ្យមកនៅកម្រិតអប្បបរិមាសំដៅធានាសន្តិសុខព័ត៌មានគឺ៖ ការទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម អ៊ុន បុត្ត មានប្រសាសន៍ថាគោលបំណងនៃយុទ្ធនាកានេះគឺដើម្បីកាត់បន្ថយ ជាអតិបរិមា នូវរាល់ប្រភេទព័ត៌មានក្លែងក្លាយ និងឈានទៅលុបបំបាត់ព័ត៌មានពីលំហព័ត៌មាន ក្នុងសង្គមកម្ពុជា សំដៅធានាសន្តិសុខព័ត៌មាន ពោលគឺការទទួលព័ត៌មានប្រកបដោយគុណភាពនិងសុវត្ថិភាពជូនមន្ត្រីរាជការនិងសាធារណជនទូទៅ។ ឯកឧត្តម បានបន្ថែមថា បច្ចុប្បន្ន រាជរដ្ឋាភិបាល ដែលមានក្រសួងព័ត៌មានជាសេនាធិការ បានដាក់ចុះនូវយន្តការ និងវិធាន ការ នៃការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ ដោយប្រើប្រាស់យុទ្ធសាស្ត្រ « ៣ ប » គឺៈ «បញ្ជ្រាប បន្សាប និងបង្ក្រាប» ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានមានប្រសាសន៍ថា៖ មនុស្សម្នាក់គឺជាជនបង្គោលម្នាក់ ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការពារស្ថេរភាពសង្គម និងរួមចំណែកដល់ការអភិវឌ្ឍដោយនិរន្តរភាព ” ហើយបច្ចុប្បន្ននេះ ក្រសួងព័ត៌មានបាន និងកំពុងអនុវត្ត កិច្ចការនេះ យ៉ាងយក ចិត្តទុកដាក់បំផុតតាមរយៈការបង្កើតគណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយ មានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងមហាផ្ទៃ ក្រសួងប្រៃសណយ៍ និងទូរគមនាគមន៍ ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ និងស្ថាប័នអន្តរជាតិ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមបរទេស មាន Google Facebook TikTok ។ល។

ឯកឧត្តមបានរំលេចឡើងថាព័ត៌មានក្លែងក្លាយមាន បីប្រភេទក្នុងនោះមាន៖១. ព័ត៌មានក្លែងបន្លំ ជាប្រភេទព័ត៌មានមិនពិត ដែលបានបង្កើតឡើង ហើយយកទៅផ្សព្វផ្សាយ ឬចែកចាយដោយចេតនាដើម្បីបំភាន់ ឬបោកប្រាស់សាធារណជន ក្នុងគោលបំណង បង្កផលប៉ះពាល់ ដល់ជនណាម្នាក់ អង្គការណាមួយ ឬប្រទេសណាមួយ ។
២. ព័ត៌មានបំភ្លឺ ជាប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេកែច្នៃពីព័ត៌មានពិត ហើយត្រូវ បានគេយកមកផ្សព្វផ្សាយ ឬចែកចាយក្នុងចេតនាធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ កិត្តិយសបុគ្គល អង្គការ ស្ថាប័ន ឬប្រទេសណាមួយ ។
៣. ព័ត៌មានកាន់ច្រឡំ ជាប្រភេទព័ត៌មានមិនពិត ដែលត្រូវបានគេផ្សព្វផ្សាយ ឬចែករំលែកតៗគ្ន ដោយចេតនា ឬអចតនាធ្វើឱ្យមានការយល់ច្រឡំ ហើយជួនកាលអ្នកចែក រំលែក មិនដឹងច្បាស់ ពីប្រភពព័ត៌មានដែលខ្លួនទទួលបាន ដោយគ្មានបំណងធ្វើឱ្យខូចខាត ឬប៉ះពាល់ផលប្រយោជន៍ បុគ្គល ស្ថាប័ន ឬប្រទេសណាមួយឡើយ ។ ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ យើងត្រូវជំរុញ ការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់កុំឱ្យព័ត៌មានក្លែងក្លាយ ដឹកមុខយើង ឬក៏កុំទុកឱកាស ឱ្យព័ត៌មានក្លែងក្លាយ រីកសាយភាយ ។
ចំពោះបងប្អូនអ្នកសារព័ត៌មាន ត្រូវតែប្រកាន់ភ្ជាប់នូវគោលការណ៍ ក្រមសីលធម៌ វិជ្ជាជីវៈមួយរបស់អ្នកសារព័ត៌មាន។ មុននឹងចេញផ្សាយព័ត៌មាន ត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍ តុល្យភាពព័ត៌មាន រវាងបុគ្គលដែលត្រូវគេចោទប្រកាន់ និងត្រូវតែមានការបកស្រាយវិញ ។ ដូច្នេះតាមរយៈយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ក៏ជាការក្រើនរំលឹក ដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម, និងប្រព័ន្ធផ្សព្វផ្សាយទំនើប នឹងផ្លាស់ប្តូរ ឥរិយាបថ ក្នុងការ ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រកបដោយការទទួលខុសត្រូវ និងពិចារណាឱ្យបានម៉ត់ចត់ មុននឹង សម្រេចចិត្តជឿ ឬចែករំលែកព័ត៌មានណាមួយ ។អត្ថបទសោមពិសី.ពិនិត្យដោយអ៊ុមញឹប៕

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV