Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាងសាកសួរសុខទុក្ខកងកម្លាំង និងប្រគល់ប្រេងឥន្ធនៈ ស្បៀងអាហារ ដើម្បីបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាងសាកសួរសុខទុក្ខកងកម្លាំង
និងប្រគល់ប្រេងឥន្ធនៈ ស្បៀងអាហារ ដើម្បីបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ប្រេងឥន្ធនៈ ស្បៀងអាអាហារ គ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងទីបញ្ជាការស្រាល នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងប្រចាំការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះយោធិនទាំងអស់ ដែលបានសហការល្អជាមួយស្ថាប័ននានា និងកងកម្លាំងចម្រុះ ក្នុងការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នាពេលកន្លងទៅ តាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ទទួលបានជោគជ័យគួរជាទីមោទនៈ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានការអបអរសាទរ ចំពោះកងកម្លាំងកងទ័ព ដែលបានសហការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នាពេលកន្លងទៅ បានធ្វើឲ្យផលត្រីនៅឆ្នាំនេះសំបូរឡើងវិញ ។ ហើយប្រជាពលរដ្ឋបានប្រកបរនេសាទតាមលក្ខណៈគ្រួសារ ទទួលបានផលត្រី ក្នុងការដោះស្រាយជីវភាពគ្រួសារ មានការសប្បាយរីករាយ អបអរសាទរ ចំពោះស្នាដៃនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនកងកម្លាំងទាំងអស់ ត្រូវបន្តសកម្មភាពក្នុងការសហការជាមួយកងកម្លាំងចម្រុះ និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីបន្តបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីជលផល ។ នៅក្នុងឱកាសនេះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានប្រគល់ជូន ប្រេងឥតនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឲ្យទទួលបានជោគជ័យបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍សង្គមជាតិ និងប្រជាជនកម្ពុជាទាំងមូល ។អត្ថបទតំបន់ប្រតិបត្តិការសឹករកកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV