Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកតាំងគោក បានលើកឡើងថាការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើយុវជន ដើម្បីអនាគតរបស់ប្រទេសជាតិ

អភិបាលស្រុកតាំងគោក បានលើកឡើងថាការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើយុវជន ដើម្បីអនាគតរបស់ប្រទេសជាតិ

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅវិទ្យាល័យទ្រៀល ស្រុកតាំងគោក និងដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស រួមទាំងមានសិស្សានុសិស្សជាច្រើននាក់ផងដែរ។

នាកាសនោះលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានអានសារលិខិតដ៏មានអត្ថន័យរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៃថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ដោយក្នុងសារលិខិតនេះ សម្តេចបានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង និងប្រកបដោយភាពស្និទ្ធស្នាលជាមួយជនរួមជាតិ លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ ក្មួយៗសិស្សានុសិស្ស ទាំងអស់គ្រប់ភូមិសិក្សា ដែលកំពុងអបអរសាទរការបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅទូទាំងកម្ពុជា នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

សាររបស់សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយការពង្រឹងអភិបាលកិច្ចសាលារៀន និងការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ឆ្ពោះទៅរក ការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និង ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។

ថ្លែងនាឱកាសនោះដែរលោក ហាក់ ម៉ុងហួត បានបញ្ជាក់ថា ការវិនិយោគលើវិស័យអប់រំ តាមរយៈបន្តពង្រឹងអភិបាលក្នុងកិច្ចសាលារៀន ការអនុវត្តស្តង់ដាសាលារៀនគំរូ គឺដើម្បីជាការចូលរួមបណ្តុះបណ្តាលដល់យុវជនឱ្យមានចំណេះដឹង មានអត្តចរិតល្អ សីលធម៌ល្អ និងសុជីវធម៌ល្អ ទាំងនៅក្នុងគ្រួសារ និងក្នុងសហគមន៍ ក្លាយជាធនធានមនុស្សដែលសង្គមជាតិត្រូវការ ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ នាពេលអនាគត់ផងដែរ។

ជាមួយនេះផងដែរ លោក ហាក់ ម៉ុងហួត ក៏បានជំរុញមាតាបិតា អាណាព្យាបាលត្រូវចូលរួមឲ្យបានសកម្មជាមួយសាលារៀន ក្នុងការលើកកម្ពស់ការសិក្សារបស់បុត្រធីតារបស់ខ្លួន និងជួយតាមដានការសិក្សាទាំងនៅផ្ទះ និងនៅសាលារៀន។ សិស្សានុសិស្សគ្រប់គ្នាត្រូវធ្វើខ្លួនជាមនុស្សមានវិន័យ ជាគំរូដល់សិស្សប្អូន ជាទំពាំងល្អដើម្បីស្នងឫស្សី ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានក្លាយជាសិស្សពូកែ ដើម្បីទទួលបាននូវចំណេះដឹងពិតប្រាកដ ដើម្បីជំរុញឲ្យខ្លួនយើងមានអនាគតល្អត្រចះត្រចង់ ហើយប្រទេសជាតិមានការរីកចំរើនទៅបានក៏អាស្រ័យទៅលើធនធានមនុស្សសម្បូរបែបមានជំនាញពិតប្រាកដ ដែលកើតចេញពីការខិតខំពីសិស្សានុសិស្ស និងយុវជនផងដែរ។

លោកអភិបាលស្រុក បានណែនាំដល់សិក្សានុសិស្សត្រូវខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្ជួន ដើម្បីអនាគតខ្លួន គ្រួសារ និងសង្គមជាតិ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង បងតូចបងធំ ព្រោះវានាំឲ្យខូចអនាគតខ្លួនឯងផងដែរ៕ អត្ថបទរដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV