Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ណែនាំមេបញ្ជាការគ្រប់អង្គភាពនៅសមរភូមិក្រោយ ត្រូវស្រាវជ្រាវ​ ដោះស្រាយ និងបម្រើសេចក្តីត្រូវការ ជូនយោធិន នៅ​សមរភូមិ​មុខ​ និងក្រុមគ្រួសារ​

ឧត្តមសេនីយ៍ទោ សោម ស៊ុន ណែនាំមេបញ្ជាការគ្រប់អង្គភាពនៅសមរភូមិក្រោយ ត្រូវស្រាវជ្រាវ​ ដោះស្រាយ និងបម្រើសេចក្តីត្រូវការ ជូនយោធិន នៅ​សមរភូមិ​មុខ​ និងក្រុមគ្រួសារ​

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី៣០​ ខែតុលា ឆ្នាំ​២០២៥​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា​ ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំ ប្រគល់ភារកិច្ចចាំបាច់មួយចំនួន ជូនដល់ថ្នាក់ដឹកនាំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា​ ខេត្តកំពង់ធំ រួមជាមួយមេបញ្ជាការផ្នែកសឹករងក្រុងស្រុកទាំង៩​ នៅក្នុងខេត្ត ដើម្បីស្រាវជ្រាវ​ដោះស្រាយ និងបម្រើសេចក្តីត្រូវការចាំបាច់នានា ជូនដល់យោធិន ដែលកំពុងជាប់ដៃបំពេញភារកិច្ចក្នុងការការពារបូរណភាពទឹកដី នៅ​សមរភូមិ​មុខ​ ដែលមានគ្រួសារនៅខាងក្រោយជួបការលំបាកខ្វះខាត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ៖​ ដោយអនុវត្ត តាមបទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នឹងបានការឯកភាពពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ។ សំណូមពរមេបញ្ជាការគ្រប់បណ្ដាផ្នែកសឹករងក្រុងស្រុកទាំង៩​ ត្រូវរួមសហការជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវមុខសញ្ញាក្រុមគ្រួសារវីរយុទ្ធជនរបស់យើងដែលនៅជួរខាងមុខ ហើយមានជីវភាពលំបាកខ្វះខាត ឬមានជម្រកស្នាក់នៅមិនសមរម្យ ដើម្បីចាត់វិធានការនានាជួយដោះស្រាយជូនពួកគាត់ឲ្យបានល្អប្រសើរ ។

ឧត្តមសេនីយ៍ទោ សោម​ ស៊ុន បានបញ្ជាក់បន្ថែមទៀតថា៖​ មេបញ្ជាការកងកម្លាំងគ្រប់បណ្ដាកងឯកភាពចំណុះ​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹឹករងកំពង់ធំ ។ ក្រៅពីការត្រៀមកម្លាំងនិងមធ្យោបាយគ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ  ក្នុងភារកិច្ចការពារបូរណភាពទឹកដី និងការចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិ  កងកម្លំាង​ទាំង​អស់ ​ត្រូវចូលរួមអនុវត្តភារកិច្ចសមរភូមិក្រោយ បម្រើឲ្យសមរភូមិមុខ ដោយត្រូវជួយដោះស្រាយនូវរាល់ការលំបាកផ្សេងៗ តាមការដែលអាចធ្វេីទៅបាន​ និងរាយការណ៍​ជូន​ថ្នាក់​ដឹកនាំ​ ដេីម្បី​ជួយ​ដោះស្រាយ​ជូនដល់ក្រុមគ្រួសារយោធិនរបស់យើង ដែលកំពុងជាប់ដៃនៅសមរភូមិមុខ​ ឲ្យ​បាន​ល្អ​ និង​ទាន់​ពេល​វេលា​ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV