Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ÷ ការដឹងគុណមនុស្សចាស់ ក្លាយទៅជាគោលនៃគុណធម៌ដែលបង្កើតបានជាវប្បធម៌ប្រពៃណីដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ÷ ការដឹងគុណមនុស្សចាស់ ក្លាយទៅជាគោលនៃគុណធម៌ដែលបង្កើតបានជាវប្បធម៌ប្រពៃណីដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានលើកឡើងថា ការដឹងគុណមនុស្សចាស់ ក្លាយទៅជាគោលនៃគុណធម៌ដែលបង្កើតបានជាវប្បធម៌ប្រពៃណីដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ ។

លោកជំទាវលើកឡើងបែបនេះ ក្នុងកម្មពិធីអបអរសាទរខួបលើកទី២៧ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ២០២៥  ក្រោមប្រធានបទ (វ័យចាស់ដោយសេចក្ដីថ្លៃថ្នូរ) របស់សមាគមមនុស្សចាស់គំរូ អន្តរជំនាន់ភូមិមហរ ស្ថតិនៅក្នុងវត្ថមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។

ក្នុងកម្មវិធីនេះក៏មានការអញ្ចើញចូលរួមពី លោកជំទាវ យស ថានារី សមាជិករដ្ឋសភា អភិបាលរងស្រុកកំពង់ស្វាយ មន្ទីរសង្គមកិច្ចយុវនិតិសម្បទាខេត្ត មន្ឋីរផែនការ បុគ្គលិកអង្គការមនុស្សចាស់កម្ពុជា លោកស្រី សមាជិកសមាគមមនុស្សចាស់គំរូ អន្តរជំនាន់ភូមិមហរ ឃុំជ័យ លោកមេឃុំ លោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យ ជាច្រើនអ្នកផងដែរ។

ជាមួយគ្នានោះ លោកជំទាវ បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលលោកតែងគិតគូរសុខទុក្ខ និងដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសកន្លងមកសម្ដេចតែងតែជួយគាំទ្រដល់សកម្មភាពរបស់លោកយា លោកតា មនុស្សចាស់គ្រប់កាលៈទេសៈ។

លោកជំទាវ បានបន្តថា ក្នុងសង្គមយើង ប្រជាជនមិនត្រឹមតែមាន ទម្លាប់គោរពព្រឹទ្ធាចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យការគោរព និងការដឹងគុណមនុស្សចាស់ ក្លាយទៅជាគោលនៃគុណធម៌ដែលបង្កើតបានជាវប្បធម៌ប្រពៃណីដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការបន្ដបុព្វហេតុការពារ និងកសាងប្រទេសជាតិរបស់ខ្លួន។ ព្រោះថាមនុស្សចាស់មានតួនាទីសំខាន់ណាស់ក្នុងការកសាងគ្រួសារ សហគមន៍ អប់រំមនុស្សជំនាន់ក្រោយ អំពីទំនៀមទម្លាប់ ប្រពៃណីជាតិ សាសនា ការអភិវឌ្ឍ ភូមិ ឃុំ ក៏ដូចជាចូលរួមកសាងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ នៃប្រជាជាតិ ប្រកបដោយចីរភាព និងសមធម៌ ទាមទារឱ្យមានការអភិវឌ្ឍផ្នែក អប់រំ សីលធម៌ គុណធម៌ និងវប្បធម៌អហិង្សា ហើយករដឹងគុណមនុស្សចាស់ គឺជាគុណធម៌ ដែលសង្គមខ្មែរយើងបានលើកតម្កើងតាំងពីបុរមបុរាណ រហូតដល់បច្ចុប្បន្ន។

លោកជំទាវ ក៏បានជម្រុញដល់ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ព្រមទាំងអាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការយកចិត្តទុកដាក់ លើកស្ទួយសុខុមាលភាពមនុស្សចាស់ ឲ្យកាន់តែប្រសើរឡើង តាមរយៈការកសាងសមាគមមនុស្សចាស់ សំដៅជួយគ្នាទៅវិញទៅមក ពេលមានជម្ងឺ អប់រំអំពីសុខភាព និងដោះស្រាយពេលមានទុក្ខធុរៈជាដើមផងដែរ។ អត្ថបទដោយសូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុម ញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV