Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំប្រារព្ធពិធីអបរអសាទរខួបលើកទី២៧ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ២០២៥ ក្រោមប្រធានបទ « វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ »

រដ្ឋបាលខេត្តកំពង់ធំប្រារព្ធពិធីអបរអសាទរខួបលើកទី២៧ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ២០២៥ ក្រោមប្រធានបទ « វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ »

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីអបរអសាទរខួបលើកទី២៧ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី០១ តុលា ឆ្នាំ២០២៥ ក្រោមប្រធានបទ « វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ » នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ក្នុងឱកាសអបអរសាទរទិវាដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ ឯកឧត្តម នួន ផារ័ត្ន បានសម្តែងនូវមនោសញ្ចេតនារីករាយ ដឹងគុណមនុស្សចាស់ និងលើកកម្ពស់ពីតម្លៃឥតគណនារបស់មនុស្សចាស់ ដែលបានបង្កើតវប្បធម៌ប្រពៃណីដ៏ល្អ ព្រមទាំងបង្ហាញឲ្យឃើញពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ប្រកបដោយចីរភាព និងសមធម៌ ក្នុងការបន្ដបុព្វហេតុការពារ និងកសាងប្រទេសជាតិ សម្រាប់មនុស្សជំនាន់ក្រោយ។

ឯកឧត្តម បានបន្តទៀតថា មនុស្សចាស់ គឺជាប្រភពធនធាននៃការអភិវឌ្ឍសង្គមសម្រាប់មនុស្សគ្រប់វ័យ ហើយមនុស្សចាស់ក៏ជាធនធានដ៏មាសារៈសំខាន់សម្រាប់ការអភិវឌ្ឍ ព្រោះថាមនុស្សចាស់មានតួនាទីសំខាន់ណាស់ក្នុងការកសាងគ្រួសារ សហគមន៍ អប់រំមនុស្សជំនាន់ក្រោយ អំពីទំនៀមទម្លាប់ ប្រពៃណីជាតិ សាសនា ការអភិវឌ្ឍ ភូមិ ឃុំ។ ចំណែកមនុស្សចាស់ដែលជាអតីតមន្រ្តីរាជាការ និងជាអតីតយុទ្ធជន គឺសុទ្ធសឹងជាអ្នកមាននូវបទពិសោធន៍ច្រើនក្នុងការងារ ដែលគាត់ធ្លាប់បានអនុវត្ត និងបានចូលរួមចំណែកក្នុងការកសាងប្រទេសជាតិ ឱ្យមានភាពរុងរឿង។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ក៏បានជំរុញឱ្យមានការបង្កើតសមាគមមនុស្សចាស់ នៅតាមឃុំ សង្កាត់ ឲ្យកាន់តែទូលំទូលាយ ដើម្បីលើកស្ទួយសុខុមាលភាពមនុស្សចាស់ សមស្របតាមកម្មវិធីនយោបាយ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់ការយកចិត្ត ទុកដាក់លើការងារមនុស្សវ័យចាស់ជាអទិភាព ជាពិសេសក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ អត្ថបទដោយ សូរហ៊ាន សំអាង បានឆ្លងពិនិត្យរួច។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV