Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ចាន់ យុត្ថា លើកទឹកចិត្តដល់ម្ចាស់គ្រឿងឥស្សរយសថ្ងៃនេះ ត្រូវបង្កើនគុណភាពសិទ្ធភាពការងារថែមទៀត ដើម្បីទទួលបានមេដាយមាសទៅថ្ងៃក្រោយ

ឯកឧត្តម ចាន់ យុត្ថា លើកទឹកចិត្តដល់ម្ចាស់គ្រឿងឥស្សរយសថ្ងៃនេះ ត្រូវបង្កើនគុណភាពសិទ្ធភាពការងារថែមទៀត ដើម្បីទទួលបានមេដាយមាសទៅថ្ងៃក្រោយ

(កំពង់ធំ)÷ ឯកឧត្តម ចាន់ យុត្ថា បានលើកទឹកចិត្តដល់ម្ចាស់គ្រឿងឥស្សរយសថ្ងៃនេះត្រូវបង្កើនគុណភាពសិទ្ធភាពការងារថែមទៀតដើម្បីទទួលបានមេដៃមាសទៅថ្ងៃក្រោយ ឯកឧត្តមបានលើកទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលឯកឧត្តមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង អញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរៈយសជូនមន្ត្រីរាជការចំណុះឱ្យរដ្ឋបាលស្រុកស្ទោង កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការបំពាក់មេដាយការងារ(សំរិទ្ធ)នៅក្នុងថ្ងៃនេះគឺជាការឆ្លុះបញ្ចាំងអំពីការអនុវត្តកិច្ចការកន្លងមករបស់មន្ត្រីប្រកបដោយ គុណភាព ប្រសិទ្ធភាព ទំនួលខុសត្រូវ ហើយឯកឧត្តមបានកោតសរសើរ និងអបអរសាទរក្រៃលែងបំផុតដល់ម្ចាស់គ្រឿងឥស្សរៈយសទាំងអស់ ដែលទទួលបាននូវការលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំអង្គភាពជាពិសេសពីលោក  សាយ គឹមឡម អភិបាលស្រុកស្ទោង ដែលបានស្នើ និងបំពាក់គ្រឿងឥស្សរយសជូននៅក្នុងឱកាសដ៏វិសេសវិសាលនេះ។

ជាមួយគ្នានេះឯកឧត្តមបានជំរុញបន្ថែមទៀតដល់មន្ត្រីរាជការគ្រប់រូបត្រូវខិតខំប្រឹងប្រែងអនុវត្តកិច្ចការរបស់ខ្លួន តាមតួនាទី/ភារកិច្ចប្រកបដោយគុណភាពប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹង តម្រូវការឬការផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវ និងដល់ជណ្ដើមផ្ទះ ដែលស្របតាមយុទ្ធសាស្ត្របញ្ចោកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះឯកឧត្តម ចាន់ យុត្ថា បានមានប្រសាសន៍ថា កំណែទម្រង់រដ្ឋបាលសាធារណៈ: និងការវិភាគមុខងារ ពិតជាមានសារ: សំខាន់ក្នុងការប្រើប្រាស់នូវមូលធនមនុស្ស និងការចំណាយថវិកាចំគោលដៅ សន្សំសំចៃ មានប្រសិទ្ធិភាព ព្រមទាំងណែនាំដល់មន្ត្រីរាជការក្នុងរដ្ឋបាលស្រុកស្ទោង ត្រូវបង្កើនសមត្ថភាពប្រកបដោយនាវានុវត្តន៍ ស្របតាមយុគ្គសម័យឌីជីថល និងបានណែនាំដល់មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ខិតខំអភិវឌ្ឍសមត្ថភាពក៏ដូចជាគុណវុឌ្ឍិឱ្យបានជាប់ជាប្រចាំស្របតាមយុកសម័យឌីជីថល និងសម័យបច្ចេកវិទ្យាទំនើបថ្មីៗដែលកំពុងតែអនុវត្ត និងប្រើប្រាស់នៅក្នុងប្រព័ន្ធការងារប្រចាំថ្ងៃផងដែរ។

ពិសេសឯកឧត្តមជំរុញបន្ថែមទៀតដល់រដ្ឋបាលស្រុកស្ទោង ត្រូវរួបរួមសហការគ្នាហើយរក្សាសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អប្រសើរបំផុត និងត្រូវដាក់មន្ត្រីមន្ត្រីឱ្យអនុវត្តការងារប្រកបដោយគុណភាពសិទ្ធិតាមបំណិនវិជ្ជាជីវៈ ឯកទេស តួនាទី/ភារកិច្ចដើម្បីតាមដានត្រួតពិនិត្យ វាយតម្លៃ និងការណែនាំឱ្យជាប់ជាប្រចាំ ដើម្បីធានានូវគុណភាពការងារល្អប្រសើរឡើងថែមទៀត។ 

ជាចុងបញ្ចប់ឯកឧត្តម បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងបំផុតដល់កិច្ចព្រមព្រៀងសន្តិភាព ជាមួយថៃ ដែលបានកើតឡើងដោយភាពអត់ធ្មត់របស់សម្ដេចមហាបបវរអធិបតី ហ៊ុន ម៉ាណែត ក្នុងការរក្សានូវសុខសន្តិភាពជូនប្រទេសជាតិ និងបានសម្ដែងនូវការដឹងគុណក្រៃលែងបំផុតដល់វីរៈកងទ័ពជួរមុខដែលបានពលីសាច់ស្រស់ឈាមស្រស់ និងបូជាកម្លាំងកាយចិត្តដើម្បីសន្តិភាពជាតិមាតុភូមិ និងព្រះមហាក្សត្រ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV