Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ តុលា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែ វិច្ឆិកា

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ តុលា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែ វិច្ឆិកា

(កំពង់ធំ)÷ ព្រឹកថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ តុលា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែ វិច្ឆិកា នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ ។

ជាកិច្ចចាប់ផ្ដើមលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងសោកស្តាយចំពោះការបាត់បង់យុទ្ធមិត្តម្នាក់ ក្នុងជួរកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅភូមិសាស្ត្រ ស្រុក តាំងគោក កាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០២៥នេះ គឺលោកវរសេនីយ៍ទោ ហួន សាវ័យ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន និងមន្ត្រីនគរបាលម្នាក់ទៀតរបួសធ្ងន់ កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងអំណរគុណ ដល់កងកម្លាំងនគរបាល គ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដែលបានលះបង់កម្លាំង
កាយចិត្ត ធនធាន សម្ភារៈ ថវិកា ចូលរួមចំណែកបំពេញភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន អនុវត្ត
រហូតទទួលបានលទ្ធផលល្អប្រសើរ ជាបន្តបន្ទាប់ ។

បន្ថែមលើប្រសាសន៍ សំណេះសំណាល លោកឧត្តមសេនីយ៍ ស្នងការ បានក្រើនរំលឹក ដល់ថ្នាក់ដឹកនាំ ផែនការងារជំនាញ និងអធិការនគរបាលក្រុង-ស្រុក:

១-ត្រូវរៀបចំផែនការសកម្មភាព ជាត្រីវិស័យសម្រាប់អនុវត្ត បែងចែកប្រគល់ភារកិច្ច ដល់មន្ត្រីគ្រប់ៗរូប
តាមឋានានុក្រម ។

២-ពង្រឹងរបៀបរបបការងារ របស់ផែនជំនាញ អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល អនុវត្តតួនាទី ភារកិច្ច តាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ និងសេចក្តីណែនាំ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។

៣-ប្រជុំត្រួតពិនិត្យលើការអនុវត្ត តួនាទី ភារកិច្ច នាពេលកន្លងមក ដកបទពិសោធន៍ ផ្លាស់ប្ដូរយោបល់ លើកទិសដៅការងារសម្រាប់អនុវត្តបន្ត ដើម្បីឈានទៅសម្រេចបានស្នាដៃ ជោគជ័យថ្មីៗ បន្ថែមទៀត ស្របតាមតម្រូវការ របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសក្នុងការអនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ។

៤-ដោយឡែកប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលខ្វះកម្លាំង ត្រូវបញ្ចុះកម្លាំង ពីអធិការដ្ឋាននគរបាលក្រុង-ស្រុក តាមការកំណត់រយៈពេលវែង ឬខ្លី ដើម្បីជួយទ្រោលសភាពការណ៍ រក្សាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ និងត្រៀមកិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ នាគ្រាជួបការលំបាក៕ អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV