Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកតាំងគោក ផ្សព្វផ្សាយដល់ពលរដ្ឋពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះជាមួយថៃ រហូតសម្រេចបានការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព

អភិបាលស្រុកតាំងគោក ផ្សព្វផ្សាយដល់ពលរដ្ឋពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះជាមួយថៃ រហូតសម្រេចបានការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានថ្លែងផ្សាយដល់ប្រជាពលរដ្ឋពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលជាជំហានវិជ្ជមានដ៏សំខាន់ និងជាប្រវត្តិសាស្រ្តក្នុងការដោះស្រាយជម្លោះជាមួយប្រទេសថៃ ក្រោមយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម» របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រហូតទទួលបានលទ្ធផលផ្លែផ្កា ដោយសម្រេចបានការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និងថៃនៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមានឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

លោក ហាក់ ម៉ុងហួត បានថ្លែងប្រាប់ប្រជាពលរដ្ឋដូចនេះនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកបានអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង ៨៤០ម៉ែត្រ ស្ថិតនៅភូមិប្រតោង ភូមិស្វាយភ្លើង ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោក ហាក់ ម៉ុងហួត បានបន្ថែមថា ការសម្រេចបានថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និងថៃនេះ កើតចេញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងក្រុមការងារ ដើម្បីស្វែងរកសន្តិភាពតាមបន្ទាត់ព្រំដែន ឈានឆ្ពោះទៅរកប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងកម្ពុជា-ថៃ ដែលជាកត្តាចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសម្រាប់ការអភិវឌ្ឍទៅមុខរបស់ប្រទេសកម្ពុជា។

លោកអភិបាលស្រុក បានបន្ថែមថា ការសម្រេចបានថ្លែងការណ៍រួមនេះ មិនមែនមានន័យថា សមរភូមិត្រូវបានបញ្ចប់ទាំងស្រុងទេ គឺមានន័យថាប្រទេសទាំងពីរឈប់ប្រើសមរភូមិយោធាក្នុងការដោះស្រាយបញ្ហាព្រំដែន ប៉ុន្តែប្រើតែសមរភូមិការទូត ដោយឈរលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ ហើយនេះគឺជាអ្វីដែលកម្ពុជាទាមទារចង់បានតាំងពីដើមរៀងមក។ លើសពីនេះកម្ពុជា ត្រូវបន្តពង្រឹងសមត្ថភាពយោធា ផលិតផលក្នុងស្រុក និងជំហររឹងមាំដោយខ្លួនឯង ក្រោមការសាមគ្គី ឯកភាពជាតិ បន្តសមរភូមិប្រយុទ្ធនេះទៅមុខទៀត។ សូមបន្តជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចមហាបវរធិបតី ក្នុងសមរភូមិការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហាធំៗរបស់ជាតិ។

ស្របជាមួយគ្នានោះជាមួយនឹងការបើកការដ្ឋានសាងសង់ផ្លូវនេះ លោក ហាក់ ម៉ុងហួត បានបញ្ជាក់ថា ផ្លូវបេតុងដែលនឹងត្រូវសាងសង់នៅពេលនេះ គឺពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំស្វាយភ្លើង ក៏ដូចជាប្រជាពលរដ្ឋ ទូទាំងស្រុកតាំងគោក ព្រោះនៅពេលផ្លូវបេតុងនេះសាងសង់រួច នឹងជួយសម្រួលដល់ការធ្វើដំណើរទៅវិញទៅមក ពិសេសមានភាពងាយស្រួលក្នុងការដឹកកសិផលរបស់ប្រជាពលរដ្ឋនៅទូទាំងឃុំ ទៅកាន់ទីផ្សារ។

បន្ថែមពីនេះក្រៅពីការបញ្ជាក់សារៈសំខាន់នៃការសាងសង់ផ្លូវនេះ លោក ហាក់ ម៉ុងហួត ក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ រស់នៅប្រកបដោយភាពស្អាត និងអនាម័យ ដើម្បីទទួលបានសុខភាពល្អ និងរស់នៅប្រកបដោយសុខដុមរមនាក្នុងក្រុមគ្រួសារ ចៀសវាងការប្រើប្រាស់អំពើហិង្សាក្នុងក្រុមគ្រួសារដោយប្រការណាមួយ ដែលជាគម្រូមិនល្អសម្រាប់ក្មេងជំនាន់ក្រោយ។ ត្រូវបញ្ជូនកូនចៅឱ្យបានចូលរៀនឱ្យគ្រប់ៗគ្នា ដើម្បីឱ្យពួកគេទទួលបាននូវចំណេះដឹងថ្មីៗ និងក្លាយជាធនធានមនុស្សដែលសង្គមជាតិត្រូវការផងដែរ៕ អត្ថបទរដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV