Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំគម្រោងកែលម្អស្តង់ដារអនាម័យនៃអាជីវកម្មម្ហូប អាហារតាមដងផ្លូវ ឱ្យមានអនាម័យ និងសុវត្ថិភាព

រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំគម្រោងកែលម្អស្តង់ដារអនាម័យនៃអាជីវកម្មម្ហូប អាហារតាមដងផ្លូវ ឱ្យមានអនាម័យ និងសុវត្ថិភាព

(កំពង់ធំ)÷ ទទួលបានពីការណែនាំពីឯកឧត្តមម៉ាត់ សារី អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម ងួន រាសី អភិបាលរងខេត្ត បង្កើតក្រុមការងារដឹកនាំដោយលោក ពៅ វណ្ណា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវានុវត្តខេត្តកំពង់ធំ ដឹកនាំមន្ត្រីជំនាញចុះសម្របសម្រួលចុះជួបបងប្អូនអ្នកលក់ដូរតូចតាចតាមដងផ្លូវចូលរួមការអនុវត្តគម្រោងកែលម្អស្តង់ដារអនាម័យនៃអាជីវកម្មម្ហូប អាហារតាមដងផ្លូវ ឱ្យមានអនាម័យ និងសុវត្ថិភាពបន្ថែមទៀតមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដល់អាជីវករដែលលក់តាមដងផ្លូវ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក ពៅ វណ្ណា បានលើកឡើងថាយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាលដែលបានផ្តោតលើ ការលើកកម្ពស់លទ្ធភាព និងប្រសិទ្ធភាពនៃការធ្វើសមាហរ័ណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅជាអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធ ប្រកបដោយចីរភាព និងអាចចូលរួមចំណែកយ៉ាងសកម្មក្នុងកំណើនសេដ្ឋកិច្ចជាតិ។ ដោយពិនិត្យឃើញអំពីសក្តានុពលនៃប្រជាជនកម្ពុជាភាគច្រើនលើសលប់កំពុងប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមិនទាន់អាចចូលរួមចំណែកឱ្យបានពេញលេញក្នុងដំណើរការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជានៅឡើយ ដោយផលិតភាពពលកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ចនៃសកម្មភាពទាំងនោះ នៅមានកម្រិតទាប។ ក្នុងន័យនេះ រាជរដ្ឋាភិបាល ត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេដងលើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីពង្រឹងសមត្ថភាព ភាពធន់ និងការប្រកួតប្រជែង លើទីផ្សារ ជាពិសេសលើមុខរបរអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោក ពៅ វណ្ណា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវានុវត្តខេត្តកំពង់ធំ បានបន្ថែមទៀតថាស្របតាមចក្ខុវិស័យក្នុងផែនការនៃយុទ្ធសាស្ត្រជាតិ ការរៀបចំអាជីវកម្មចល័តតាមដងផ្លូវ (Street Vendors) គឺជាអាទិភាព មួយដែលមានចង្អុលបង្ហាញនៅក្នុងអាទិភាពយុទ្ធសាស្ត្រទី៣ គឺការផ្តល់ការគាំពារ និងការគាំទ្រដល់អ្នកដែលតូចតាចបានឈានចូលក្នុងប្រព័ន្ធនៅត្រង់ចំណុចវិធានការគន្លឹះទី៩ សិក្សារៀបចំយន្តការចុះបញ្ជី និងបង្កើតក្របខ័ណ្ឌដែលផ្តល់ស្ថានភាពស្របច្បាប់ជាអាជីវករចល័តតាមដងផ្លូវ (Street Vendors) ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយចាប់ផ្តើមពី ការរៀបចំតម្រោងសាកល្បង (Pilot project) ។

សូមបញ្ជាក់ផងដែរថា ក្រុមការងារសម្របសម្រួលចុះប្រមូល និងចុះឈ្មោះអ្នកលក់ដូរជាប្រភេទកាហ្វេ ភេសជ្ជៈ លក់ម្ហូបអាហារផ្សេងៗនៅក្នុងផ្សារកំពង់ធំ និងអ្នកលក់តាមដងផ្លូវ ដូចខាងក្រោម÷ ១.សម្រាប់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារចុះសម្រាប់សម្រួលបានចំនួន១៧នាក់។
២.នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារបានចុះសម្របសម្រួលបានចំនួន១២នាក់។
៣.នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារបានចុះសម្របសម្រួលបានចំនួន០៨នាក់។
៤.ចំណែកឯនៅថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥ ក្រុមការងារបានចុះសម្របសម្រួលបានចំនួន១៧នាក់។
សរុបទាំង០៤ថ្ងៃបានចំនួន៥៤នាក់ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV