Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានកម្រងស្ពឺ បានលើកឡើងថា យុទ្ធនាការប្រមូលកុមារចូលរៀនគឺដើម្បីបញ្ជូនសារដល់អាណាព្យាបាលឱ្យបញ្ជូនកូនមកចុះឈ្មោះចូលរៀន និងចាកផុតពីភាពអវិជ្ជា

ប្រធានកម្រងស្ពឺ បានលើកឡើងថា យុទ្ធនាការប្រមូលកុមារចូលរៀនគឺដើម្បីបញ្ជូនសារដល់អាណាព្យាបាលឱ្យបញ្ជូនកូនមកចុះឈ្មោះចូលរៀន និងចាកផុតពីភាពអវិជ្ជា

(កំពង់ធំ)÷ ប្រធានកម្រងស្ពឺ បានលើកឡើងថា យុទ្ធនាការប្រមូលកុមារចូលរៀនគឺដើម្បីបញ្ជូនសារដល់អាណាព្យាបាលឱ្យបញ្ជូនកូនមកចុះឈ្មោះចូលរៀននិងចាកផុតពីភាពអវិជ្ជា លោកគ្រូ ហំ សឺងហ៊ាក ប្រធានកម្រងស្ពឺ បានលើកឡើងដូច្នេះនៅក្នុងយុទ្ធនាការប្រមូលកុមារចូលរៀនដែលមានការចូលរួមពីគណៈកម្មការទ្រទ្រង់សាលារៀន លោកនាយក នាយិកា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស តំណាងអង្គការកូហ្វាព អាជ្ញាធរឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងព្រះសង្ឃ ធ្វើយុទ្ធនាការប្រមូលកុមារចូលរៀននៅក្នុងកម្រងស្ពឺ ស្ថិតនៅក្នុងភូមិម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៥ ខែតុលាឆ្នាំ ២០២៥។

លោកប្រធានកម្រងបានដឹងថា យុទ្ធនាការប្រមូលកុមារចូលរៀននៅព្រឹកនេះគឺមានការចូលរួមពីគ្រប់សាលាទាំងអស់នៅក្នុងកម្រងស្ពឺ ព្រមទាំងមានការចូលរួមពីអង្គការដៃគូ អាជ្ញាធរដែនដី សំដៅធ្វើយ៉ាងណាប្រមូលកុមារដែលគ្រប់អាយុចាប់ពី៧០ខែ ឬ៦ឆ្នាំ ឱ្យមកចុះឈ្មោះចូលរៀននៅតាមសាលាបឋមសិក្សា ក្នុងផែនទីសិក្សារបស់ខ្លួនឱ្យបានអស់ មិនមានការបង់ថ្លៃប្រកបដោយសមធម៌ និងបរិយាបន្ន។

លោកបានបន្ថែមថា យុទ្ធនាការនៅពេលនេះ ជាសារមួយសម្រាប់បញ្ជូនដល់ឪពុកម្ដាយ អាណាព្យាបាលគ្រប់រូប ជាពិសេសកុមារាកុមារីខ្លួនឯងត្រូវមកចុះឈ្មោះចូលរៀន ឬនាំកូនចៅមកចុះឈ្មោះឱ្យបានគ្រប់ៗគ្នា ដែលក្នុងនោះត្រូវនាំមកជាមួយនូវសៀវភៅគ្រួសារសំបុត្រកំណើត ឬឯកសារពាក់ព័ន្ធនានា សំដៅឆ្លើយតបតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអណត្តិទី ៧ ក្នុងការកសាងអភិវឌ្ឍមូលធនមនុស្សដែលជាកម្លាំងស្នូលដែលមិនអាចខ្វះបានក្នុងការកសាងអភិវឌ្ឍប្រទេសជាតិស្របតាមបរិបទឌីជីថល។

ទន្ទឹមនឹងនេះលោកបានអំពាវនាវដល់សិស្សានុសិស្ស អាណាព្យាបាល ព្រមទាំងឪពុកម្ដាយគ្រប់រូប ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ សម្រាប់កូនចៅឬបុត្រធីតារបស់ខ្លួន ចូលសិក្សារៀនសូត្រប្រកបដោយភាពរលូនក្នុងបវេសនកាលឆ្នាំថ្មីក៏ដូចជាត្រៀមសំភារៈសិក្សា មានផែនការអប់រំណែនាំ និងបង្រៀនក៏ដូចជារៀននៅតាមផ្ទះបានហ្មត់ចត់បំផុត ហើយត្រូវចៀសឱ្យឆ្ងាយនៅក្មេងទំនើង អំពើអបាយមុខទាំងឡាយព្រមទាំងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវពាក់មួកសុវត្ថិភាពនិងដាក់ខ្សែក្រវ៉ាត់ការពារឱ្យបានត្រឹមត្រូវទាំងនៅផ្ទះក៏ដូចជាធ្វើដំណើរទៅមកសាលារៀន និងធ្វើខ្លួនឱ្យក្លាយជាកុមារបីល្អគឺកូនល្អ សិស្សល្អ មិត្តល្អ សំដៅទទួលបានលទ្ធផលល្អនៅក្នុងចុងឆ្នាំសិក្សាឆ្នាំនេះ និងជាទំពាំងស្នងឬស្សីហើយជាមូលធនមនុស្សសម្រាប់អភិវឌ្ឍប្រទេសជាតិទៅថ្ងៃក្រោយ។

សូមបញ្ជាក់ថា កម្រងសពែ មានអគារសិក្សាសរុបចំនួន៩ខ្នង តឮមាន៣០បន្ទប់ លោកគ្រូអ្នកគ្រូសរុបចំនួន៤៩នាក់ ស្រី២៧នាក់ និងសិស្សានុសិស្សចំនួន១.២៦៤នាក់ស្រី៦៦៥នាក់ផងដែរ ហើយអង្គការកូហ្វាពក៏ធ្លាប់បានឧបត្ថម្ភនូវកង់ សម្ភារៈសិក្សាមួយចំនួនធំដល់សិស្សរៀនយឺតនិងងាយរងហានិភ័យនៅក្នុងស្រុកស្ទោង និងកម្រងស្ពឺផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV