Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កម្មសិក្សាការីថ្នាក់សីល នៃសាលាភូមិន្ទរដ្ឋបាលបានចុះលើកផ្លាកផ្ទះនឹងផ្លាកផ្លូវ នៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

កម្មសិក្សាការីថ្នាក់សីល នៃសាលាភូមិន្ទរដ្ឋបាលបានចុះលើកផ្លាកផ្ទះនឹងផ្លាកផ្លូវ នៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖កម្មសិក្សាការីថ្នាក់សីលនៃសាលាភូមិន្ទរដ្ឋបាលបានចុះលើកផ្លាកផ្ទះនឹងផ្លាកផ្លូវនៅភូមិរលាំងសង្កែសង្កាត់ សំព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៥។

លោកស្រី ហួត ឃីម  តំណាងថ្នាក់សីលបានបញ្ជាក់ថាកម្មសិក្សាការីថ្នាក់សីលមានចំនួន ៦១ អង្គ.នាក់ ក្រោមសម្របសម្រួលពីគ្រូបន្ទុកថ្នាក់និងគ្រូជំនួយនៃសាលាភូមិន្ទរដ្ឋបាលបានរៀបចំឱ្យសិក្ខាកម្មសិក្សាការីគ្រប់ថ្នាក់ទាំងអស់បានចុះធ្វើការសិក្សានិងរៀបចំដាក់ផ្លាកលេខផ្ទះនិងផ្លាកផ្លូវ ដែលសាលាដែលបានកំណត់តាមភូមិនីមួយៗ។

លោកស្រីបញ្ជាក់ថាចំពោះថ្នាក់សីលត្រូវបានសាលាភូមិន្ទរដ្ឋបាលរៀបចំឲ្យកម្មសិក្សាការីចុះទៅមូលដ្ឋានភូមិរលាំងសង្កែ សង្កាត់សំព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោកស្រី ហួត ឃីម បញ្ជាក់ទៀតថាការចុះរៀបចំលើកផ្លាកផ្ទះនិងផ្លាកផ្លូវរបស់កម្មសិក្សាការី សាលាភូមិន្ទរដ្ឋបាលនេះគឺជាការចូលរួមចំណែកមួយក្នុងការងារសង្គមក៏ដូចជាការចូលរួមសាមគ្គីភាពគ្នាដើម្បីសម្រេចនូវសមិទ្ធិផលរបស់ខ្លួនដែលបានសិក្សារយៈពេល ៩ ខែ ក្នុងឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកការអភិវឌ្ឍន៍ជាមួយនឹងថ្នាក់ដឹកនាំខេត្តនិងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ថាការរៀបចំផ្លាកផ្ទះមានចំនួន ៣១៧ ផ្លាក និងផ្លាកផ្លូវចំនួន ១០ ផ្លាក
ដែលជាថវិការបស់កម្មសិក្សាការីថ្នាក់សីលនៃសាលាភូមិន្ទរដ្ឋបាល។ (អត្ថបទ និងរូបភាព ឆេង អាន )

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV