Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកងកម្លាំងចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពមន្ត្រីនគរបាលជាតិ ពលីជីវិត ក្នុងបេសកកម្មបង្ក្រាបករណីជួញដូរគ្រឿងញៀន

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកងកម្លាំងចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពមន្ត្រីនគរបាលជាតិ ពលីជីវិត ក្នុងបេសកកម្មបង្ក្រាបករណីជួញដូរគ្រឿងញៀន

រសៀលថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង បានដឹកនាំកងកម្លាំងចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ស្ថិតនៅគេហដ្ឋានសពក្នុងភូមិ បឹងសំរឹទ្ធ ឃុំ បល្ល័ង្ក ស្រុក បារាយណ៍ ។

ជាកិច្ចចាប់ផ្ដើមលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើចូលរួមចូលរួមរំលែកពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះក្រុមគ្រួសារសព ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងថា ក្នុងនាមកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងក្នុងនាមលោកផ្ទាល់ មានសេចក្តីរន្ធត់ក្ដុកក្ដួល និងក្រៀមក្រំជាពន់ពេក ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំអំពីមរណភាពរបស់លោកវរសេនីយ៍ទោ ហួន សាវ័យ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០២៥ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិ បែកចាន ឃុំ អណ្ដូងពោធិ៍ ស្រុក តាំងគោក ខេត្តកំពង់ធំ ។

លោកស្នងការ បន្តថ្លែងថា មរណភាពរបស់លោកវរសេនីយ៍ទោ ហួន សាវ័យ គឺជាការបាត់បង់នូវស្វាមី ឪពុកនិងបងប្អូន ជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហាធម៌ ក៏ដូចជាការបាត់បង់នូវមន្ត្រីនគរបាលជាតិ ដ៏អង់អាចក្លាហាន ដែលជានិច្ចកាលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន រហូតលះបង់អាយុជីវិតប្រកបដោយកិត្តិយស ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម។

ពលិកម្មរបស់លោកវរសេនីយ៍ទោ ហួន សាវ័យ គឺជាគំរូវីរភាព ដ៏ឧត្តុង្គឧត្តម និងទទួលបាននូវការកោតសរសើរ ស្ញប់ស្ញែងពីថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ក៏ដូចជាប្រជាពលរដ្ឋ ផងដែរ ។

លោកស្នងការ បន្តមានប្រសាសន៍ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សូមសម្តែងនូវសមានចិត្តក្រៀមក្រំ ចូលរួមរំលែកទុក្ខដោយក្ដីសោកស្តាយជាមួយក្រុមគ្រួសារ និងសូមបួងសួង ឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យ សូមដួងវិញ្ញាណក្ខន្ធរបស់លោកវរសេនីយ៍ទោ ហួន សាវ័យ ឆាប់បានយោនយកកំណើតចាប់បដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត ។

ជាកិច្ចចុងក្រោយ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានឧបត្ថម្ភ ថវិកាចំនួន ១០,០០០,០០០រៀល ជូនលោកស្រីអនុសេនីយ៍ទោ យឹម ឆេងលី ត្រូវជាភរិយាសព ដើម្បីចូលរួមសម្រាលការដោះស្រាយចំណាយក្នុងពិធីបុណ្យ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV