Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានកម្រងអង់ឃ្លាំ ដឹកនាំលោកគ្រូអ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលា និងសិស្សានុសិស្សនៅកម្រងអង់ឃ្លាំ ធ្វើយុទ្ធនាការប្រមូលកុមារចូលរៀន

ប្រធានកម្រងអង់ឃ្លាំ ដឹកនាំលោកគ្រូអ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលា និងសិស្សានុសិស្សនៅកម្រងអង់ឃ្លាំ ធ្វើយុទ្ធនាការប្រមូលកុមារចូលរៀន 

(កំពង់ធំ ): លោកគ្រូ ញង កង ប្រធានកម្រងអង់ឃ្លាំ សហការពីរអង្គការកូហ្វាព បានដឹកនាំគណៈកម្មការទ្រទ្រង់សាលារៀន លោកនាយក នាយិកា លោកគ្រូអ្នកគ្រូ អាជ្ញាធរភូមិ/ឃុំ រដ្ឋបាលប៉ុសិ៍ គណៈកម្មការគ្រប់គ្រងសាលា អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ធ្វើយុទ្ធនាការប្រមូលកុមារចូលរៀននៅក្នុងកម្រងអង់ឃ្លាំ ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៣ ខែតុលាឆ្នាំ ២០២៥។

លោកប្រធានកម្រង ញង កង បានឱ្យដឹងថាយុទ្ធនាការប្រមូលកុមារចូលរៀននៅព្រឹកនេះគឺមានការចូលរួមពីគ្រប់សាលាទាំង១០នៅក្នុងកម្រងអង់ឃ្លាំ ព្រមទាំងមានការចូលរួមពីអង្គការដៃគូ អាជ្ញាធរដែនដី សំដៅធ្វើយ៉ាងណាប្រមូលកុមារដែលគ្រប់អាយុចាប់ពី៧០ខែ ឬ៦ឆ្នាំ ឱ្យមកចុះឈ្មោះចូលរៀននៅតាមសាលាបឋមសិក្សាក្នុងភូមិរបស់ខ្លួនឱ្យបានអស់ ប្រកបដោយសមធម៌ និងបរិយាបន្ន ការចុះឈ្មោះចូលរៀនពុំមានបង់ប្រាក់ឡើយ។

លោកប្រធានកម្រងបានបន្ថែមថា យុទ្ធនាការនៅពេលនេះ ជាសារមួយសម្រាប់បញ្ជូនដល់ឪពុកម្ដាយ អាណាព្យាបាលសិស្សគ្រប់រូប ជាពិសេសកុមារាកុមារីខ្លួនឯងត្រូវមកចុះឈ្មោះចូលរៀនឬនាំកូនចៅមកចុះឈ្មោះឱ្យបានគ្រប់ៗគ្នា ដែលក្នុងនោះត្រូវនាំមកជាមួយនូវសៀវភៅគ្រួសារ ឬសំបុត្រកំណើត សំដៅឆ្លើយតបតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអណត្តិទី៧ ក្នុងការកសាងអភិវឌ្ឍមូលធនមនុស្ស ដែលជាកម្លាំងស្នូលដែលមិនអាចខ្វះបានក្នុងការកសាងអភិវឌ្ឍប្រទេសជាតិស្របតាមបរិបទឌីជីថល។

ទន្ទឹមនឹងនេះលោកគ្រូ ញង កង ប្រធានកម្រងអង់ឃ្លាំ បានអំពាវនាវដល់សិស្សានុសិស្ស អាណាព្យាបាលសិស្ស ព្រមទាំងឪពុកម្ដាយគ្រប់រូប ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ សម្រាប់ចូលរួមបើកបវេសនកាលឆ្នាំថ្មី ក៏ដូចជាត្រៀមសម្ភារសិក្សា មានផែនការអប់រំណែនាំ និងបង្រៀនក៏ដូចជារៀននៅតាមផ្ទះឱ្យបានហ្មត់ចត់បំផុត ហើយត្រូវចៀសឱ្យឆ្ងាយនៅអំពើអបាយមុខទាំងឡាយ ព្រមទាំងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនទាំងនៅផ្ទះក៏ដូចជាធ្វើដំណើរទៅមកសាលារៀន ធ្វើខ្លួនឱ្យក្លាយជាកុមារបីល្អគឺកូនល្អ សិស្សល្អ មិត្តល្អ សំដៅទទួលបានលទ្ធផលល្អនៅក្នុងចុងឆ្នាំសិក្សាឆ្នាំនេះ និងជាទំពាំងស្នងឬស្សីហើយជាមូលធនមនុស្សសម្រាប់អភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា កម្រងអង់ឃ្លាំមានអគារសិក្សាសរុបចំនួន១៦ខ្នង មាន៦៧បន្ទប់ លោកគ្រូអ្នកគ្រូសរុបចំនួន ៦២នាក់ ស្រី៣៩នាក់ និងសិស្សានុសិស្សចំនួន៥៥០នាក់ស្រី២៨៤នាក់ផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV