Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំផ្ដល់គោលការណ៍ ៧ ចំណុច ដល់មន្ទីរ អង្គភាពនិងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ត្រូវសូមលើកទឹកចិត្តឲ្យបន្តខិតខំបំពេញកិច្ចការឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបម្រើសេវា និងឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋ

អភិបាលខេត្តកំពង់ធំផ្ដល់គោលការណ៍ ៧ ចំណុច ដល់មន្ទីរ អង្គភាពនិងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ត្រូវសូមលើកទឹកចិត្តឲ្យបន្តខិតខំបំពេញកិច្ចការឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបម្រើសេវា និងឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋ

(កំពង់ធំ) ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំផ្ដល់គោលការណ៍ ៧ ចំណុច ដល់មន្ទីរ អង្គភាពនិងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ត្រូវសូមលើកទឹកចិត្តឲ្យបន្តខិតខំបំពេញកិច្ចការឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបម្រើសេវា និងឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋ ។

ឯកឧត្តម នួន ផារ័ត្ន ថ្លែងក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកំពង់ធំ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ។

ឯកឧត្តម បានបញ្ជាក់ថារាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានកំណត់យកជាអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកទេសវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល។ 

ឯកឧត្តម បន្តថាអាជ្ញាធរគ្រប់ជាន់ថ្នាក់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្រ្តីជំនាញទាំងអស់ ដែលបាននិងកំពុងអនុវត្តការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ដូចខាងក្រោម៖

១៖ យកចិត្តទុកដាក់តាមដានរាល់ការណែនាំរបស់ក្រសួង និងរដ្ឋបាលខេត្តក្នុងការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យបានចប់តាមផែនការដើម្បីផ្ទេរកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។

២៖ ចូលរួមជំរុញយន្តការគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត និងថ្នាក់ក្រុង-ស្រុក ដើម្បីបង្កើនប្រសិទ្ធភាពការងាររៀបចំដែនដី ។

៣៖ ជំរុញការងារកំណត់តំបន់ទីប្រជុំជន និងការធ្វើផែនការប្រើប្រាស់ដីក្នុងទីប្រជុំជនត្រូវរៀបចំប្លង់គោលដោយផ្តោតលើទំហំផ្លូវ ប្រព័ន្ធលូ អាងស្តុបទឹក និង កន្លែងទុកដាក់សំរាម។

៤៖ ជំរុញការងារដោះស្រាយវិវាទដីធ្លី តាមយន្តការគណៈកម្មាធិការសុរិយោដី ឲ្យបានល្អប្រសើរ ពិសេសត្រូវធ្វើផែនការដោះស្រាយវិវាទ ។

៥៖ ពង្រឹងការចុះត្រួតពិនិត្យសំណង់ជាប្រចាំនិងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋអនុវត្តតាមបទប្បញ្ញត្តិសំណង់ទប់ស្កាត់ឲ្យបានទាន់ពេលវេលានៅសំណង់ដែលសាងសង់ខុសច្បាប់ ពិសេស ឃុំ សង្កាត់ ត្រូវពិនិត្យមើលតាមដងស្ទឹងកុំឲ្យប្រជាពលរដ្ឋសាងសង់សំណង់នៅជាប់មាត់ស្ទឹង។

៦៖ បន្តកិច្ចសហការជាមួយគណៈកម្មាធិការ សម្បទានដីសង្គមកិច្ចថ្នាក់ជាតិ និងគណៈកម្មាធិការប្រើប្រាស់និងបែងចែកដីថ្នាក់ខេត្ត ដើម្បីអនុវត្តគម្រោង LASED III តាមផែនការគ្រោងទុក ។

៧៖ គ្រប់មន្ទីរ អង្គភាពត្រូវចូលរួម សហការអនុវត្តការងារស្របតាមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ។

ឯកឧត្តម នួន ផារ័ត្ន សូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ដ្រីរាជការទាំងអស់នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តកំពង់ធំ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបំពេញការងារប្រកបដោយឆន្ទៈខ្ពស់ និងទទួលបានលទ្ធផលល្អ ហើយក៏សូមលើកទឹកចិត្តឲ្យបន្តខិតខំបំពេញកិច្ចការឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបម្រើសេវា និងឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋ។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV