Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី បច្ចុប្បន្នភាពអំពីការប្រឈមផលប៉ះពាល់ និងដំណោះស្រាយពាក់ព័ន្ធដឹងការចាកចេញពី ចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចតាមវិស័យ

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី បច្ចុប្បន្នភាពអំពីការប្រឈមផលប៉ះពាល់ និងដំណោះស្រាយពាក់ព័ន្ធដឹងការចាកចេញពី ចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចតាមវិស័យ

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាមួយ ឯកឧត្តមបណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសម្រាប់ការចាកចេញរបស់កម្ពុជាពី LDC និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី បច្ចុប្បន្នភាពអំពីការប្រឈមផលប៉ះពាល់ និងដំណោះស្រាយពាក់ព័ន្ធដឹងការចាកចេញពី ចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចតាមវិស័យ ដោយសហការរៀបចំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនិងមន្ទីរផែនការខេត្តកំពង់ធំ នៅភោជនីយដ្ឋាន ឡូវ គឹមសេង នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ប៉ូច ប៊ុណ្ណាក់ ថ្លែងថា ដំណើរចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតូច ឆ្ពោះទៅរកឋានៈជាប្រទេសកំពុងអភិវឌ្ឍ គឺជាជោគជ័យរបស់យើង តែវាគ្រាន់តែការចាប់ផ្តើមថ្មីមួយ ដែលនាំមកនូវការប្រឈមថ្មីផង កាលានុវត្តភាពថ្មីផងសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងសម្រាប់យើងទាំងអស់គ្នា។ ហើយក៏ជាការប្រឈម នូវបាត់បង់អត្ថប្រយោជន៍ និងប្រព័ន្ធអនុគ្រោះមួយចំនួន ដែលយើងកំពុងទទួលបាននាពេលបច្ចុប្បន្នក្នុងឋានៈជាប្រទេសអភិវឌ្ឍតិចតួច ដូចជាវិធានការគាំទ្រអន្តរជាតិ (ISMs), ភាពអនុគ្រោះក្នុងវិស័យពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិ ការនិងជំនួយអភិវឌ្ឍ និងការគាំទ្រសម្រាប់ការចូលរួមក្នុងវេទិការអន្តរជាតិ ដែលការបាត់បង់នេះអាចនឹងជះឥទ្ធិពលអវិជ្ជមានទៅលើវឌ្ឍនភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់យើង ពិសេសទៅលើការនាំចេញពាណិជ្ជកម្មសំខាន់ៗ ការអភិវឌ្ឍសង្គមនិងបរិស្ថាន និងកំណើនសេដ្ឋកិច្ចជារួម ព្រោះសេដ្ឋកិច្ចរបស់យើង បច្ចុប្បន្នមិនទាន់រឹងមាំ ដោយសារមូលដ្ឋានគ្រឹះសេដ្ឋកិច្ចចង្អៀត មិនទាន់មានតម្លៃបន្ថែមខ្ពស់ច្រើន ដៃគូពាណិជ្ជកម្មមានកំណត់ ការងារពឹងលើកម្លាំងពលកម្មច្រើន និងមូលធនមនុស្សនៅមានកម្រិត ជាពិសេសនៅ ក្នុងបរិបទនៃការវិវត្តយ៉ាងលឿននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីផល និងការប្រកួតប្រជែងទីផ្សារសេរី ទាំងក្នុងតំបន់ និងនៅលើពិភពលោក។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា មន្ទីរ និងអង្គភាពជំនាញតាមវិស័យនីមួយៗ ពិតជាមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមជំរុញការអភិវឌ្ឍរបស់ជាតិ ជាពិសេសក្នុងដំណើរឈានទៅរកប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាពេលខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ខេត្តកំពង់ធំ ជាខេត្តដែលពឹងផ្អែកលើវិស័យកសិកម្ម ដោយអាជ្ញាធរខេត្ត បានទិញយកមកវិញនូវស្ថានីយបូមទឹកមួយចំនួនធំ ដើម្បីផ្តល់ជូនសហគមន៍ជាអ្នកគ្រប់គ្រង អភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ប្រែក្លាយជាសហគមន៍កសិកម្មទំនើប ដោយទម្លាក់ថ្លៃទឹកសម្រាប់ប្រជាពលរដ្ឋ។ លើសពីនេះ នៅក្នុងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម តាមរយៈការផ្តោតលើដំណាំស្វាយចន្ទី ដែលខេត្តកំពង់ធំ គឺជាស្នូលនៃគោលនយោបាយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃណព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលកែច្នៃគ្រាប់ស្វាយចន្ទី។ បន្ថែមលើនេះ ខេត្តកំពង់ធំកំពុងប្រឹងប្រែងធ្វើពិធិធកម្មសេដ្ឋកិច្ចខេត្ត តាមរយៈគម្រោងវារីវប្បកម្មមួយ ដែលប្រែក្លាយផ្ទៃដីមួយផ្នែកណាមួយនោះ ទៅតំបន់វារីវប្បកម្ម និងតំបន់ហូបផ្លែផ្សេងទៀត ដែលអាចផ្តល់តម្លៃបន្ថែមខ្ពស់ជាងដំណាំស្រូវ សំដៅលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ។

អត្ថបទដោយ៖ រដ្ឋបាលខេត្តផល

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV