មន្ទីរ អង្គភាពចំនួន៦ក្នុងខេត្តកំពង់ធំ សហការគ្នានាំយកអំណោយ ជូនដល់គ្រួសារអតីតយុទ្ធជន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
(កំពង់ធំ)÷ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ០៦មន្ទីរអង្គភាព នៃខេត្តកំពង់ធំ សហការគ្នានាំយកអំណោយ ជូនដល់គ្រួសារអតីតយុទ្ធជន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ប្រមាណ ១៤គ្រួសារ នៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឆ្លៀតក្នុងឱកាសនេះ លោក លោកស្រី ប្រធានមន្ទីខេត្ត មានប្រសាសន៍សាកសួរសុខទុក្ខដល់អតីតយុទ្ធជន និងកោតសសេីរដល់ការលះបង់សាច់ស្រស់ ឈាមស្រស់ដែលលបានតាំងចិត្តតស៊ូការពារទឹកដីតាំងតែពីមានសង្រ្គាមរហូតមានសុខសន្តិភាព បេីគ្មានបងប្អូនទេប្រទេសយេីងក៏គ្មានសុខសន្តិភាពដូចពេលនេះដែរ។
លោក លោកស្រី ប្រធានមន្ទីរខេត្ត និងក្រុមការងារ ជូនពរ ដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សូមប្រសិទ្ឋពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ព្រមទាំងលេីកទឹកចិត្តដល់អតីតយុទ្ធជនអោយខិតខំតស៊ូ បន្តទៀតដេីម្បីជាគំរូដល់យុវជនជំនាន់ក្រោយ និងមានក្តីសង្ឃឹម តទៅខាងមុខបន្តទៀត។
ជាចុងក្រោយ បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ បង្ហាញពីសេចក្តីរីករាយ គោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះលោក លោកស្រីជាប្រធានមន្ទីរអង្គភាព ក្រុមការងារទាំងអស់ ដដែលតែងតែយកចិត្តទុក្ខដាក់ និងយល់ពីសុខទុក្ខ នឹងបាននាំយកនូវអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន។ អត្ថបទដោយ ថុង ពលរិទ្ធី-ពិនិត្យដោយអ៊ុមញឹប។