Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កិច្ចប្រជុំស្ដីពីការពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាង ផែនការអភិវឌ្ឍន៍៥ឆ្នាំ (២០២៥-២០២៩) របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តកំពង់ធំ

កិច្ចប្រជុំស្ដីពីការពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាង ផែនការអភិវឌ្ឍន៍៥ឆ្នាំ (២០២៥-២០២៩) របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តកំពង់ធំ

(កំពង់ធំ)៖ រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោក ញឹក បានខេង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាង ផែនការអភិវឌ្ឍន៍៥ឆ្នាំខេត្ត (២០២៥-២០២៩) របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ដែលកិច្ចប្រជុំនេះដែរមានការអញ្ជើញចូលពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង-ស្រុកទាំង៩ និងមន្ទីរជំនាញជុំវិញខេត្ត។

លោក ញឹក បានខេង អភិបាលរងខេត្ត បានលើកឡើងក្នុងកិច្ចប្រជុំថា៖ ផែនការអភិវឌ្ឍន៍៥ឆ្នាំ (២០២៥-២០២៩) គឺជាឯកសារគោល ដ៏មានសារសំខាន់ សម្រាប់ការអភិវឌ្ឍខេត្តកំពង់ធំរបស់យើង ដើម្បីរួមចំណែកឈានទៅសម្រេចបានគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។

ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលរងខេត្ត បានណែនាំដល់ មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង៩ ត្រូវលើកយកគម្រោងផែនការអាទិភាពរបស់ខ្លួន សម្រាប់ការអនុវត្តក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីដាក់ចូលក្នុងផែនការអភិវឌ្ឍន៍៥ឆ្នាំ (២០២៥-២០២៩) របស់គណៈគម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តំពង់ធំ អោយស្របតាមចក្ខុវិស័យ ក្នុងការអភិវឌ្ឍន៍ខេត្តទាំងមូល។

គួរបញ្ជាក់ផងដែរថា៖ ផែនការអភិវឌ្ឍន៍ ជាផែនការដែលមានការសម្របសម្រួលរវាងផែនការខេត្ត ជាមួយផែនការក្រុង ស្រុក និង ឃុំ សង្កាត់ និងជាផែនការដែលត្រូវបំពេញបន្ថែម និងគាំទ្រដល់ផែនការក្រុង ស្រុក និងឃុំ សង្កាត់ក្នុងខេត្ត សំដៅ បង្កើនប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍នៅមូលដ្ឋាន។បន្ថែមពីនេះការ ពិគ្រោះយោបល់ និងការចូលរួមពីអ្នកពាក់ព័ន្ធនានាគឺជាគោលការណ៍សំខាន់ និងចាំបាច់នៅក្នុងដំណើរការកសាង ផែនការអភិវឌ្ឍន៍ខេត្ត ។
អត្ថបទនិងរូបភាពដោយ យីម ប៊ុន ហ័រ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains