Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

វិនិយោគិនអូស្ត្រាលី និងវិនិយោគិនចិន ចាប់ផ្តើមការវិនិយោគ និងពង្រីកការវិនិយោគរបស់ខ្លួន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅក្នុងវិស័យកសិកម្ម

វិនិយោគិនអូស្ត្រាលី និងវិនិយោគិនចិន ចាប់ផ្តើមការវិនិយោគ និងពង្រីកការវិនិយោគរបស់ខ្លួន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅក្នុងវិស័យកសិកម្ម

(ខេត្តកំពង់ធំ)៖ នាព្រឹក ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈខេត្តកំពង់ធំ បានមានជំនួបដាច់ដោយឡែកចំនួន ២ ជាមួយក្រុមហ៊ុនវិនិយោគិនចិន និងក្រុមហ៊ុនវិនិយោគិនអូស្រ្តាលី ដែលកំពុង ក៏ដូចជា សម្រេចចិត្តក្នុងការដាក់ទុនវិនិយោគ ក្នុងវិស័យកសិកម្ម នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ជាបឋម ឯកឧត្តមអភិបាលខេត្តបានទទួលជួប លោក HU Jun អគ្គនាយកសហគ្រាសផលិតគ្រាប់ស្វាយចន្ទី កម្ពុ ណាត់ អាហ្គ្រោ ប្រដាក់ ឯ.ក (Kampu Nuts Agro Product Co., Ltd.) ដែលបាន និងកំពុងមានសកម្មភាពវិនិយោគក្នុងវិស័យកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងភូមិសាស្ត្រស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីពិភាក្សាអំពីពង្រីកទំហំវិនិយោគរបស់ក្រុមហ៊ុនបន្ថែមទៀត។

នៅក្នុងជំនួបនេះ ឯកឧត្តម នួន ផារ័ត្ន បានជម្រាបជូនគណៈប្រតិភូអំពីសក្តានុពល និងកាលានុវត្តភាពក្នុងការវិនិយោគលើវិស័យស្វាយចន្ទី នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ព្រមទាំងបានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុនអំពី គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ក៏ដូចជាគម្រោងសួនកសិ-ឧស្សាហកម្ម ផ្តោតជាពិសេសលើការកែច្នៃស្វាយចន្ទី របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាកិច្ចការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ក៏ដូចជាលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ បន្ទាប់ពីជំនួបខាងលើ ឯកឧត្តមអភិបាលខេត្តក៏បានទទួលជួប លោក Ian OLIFENT ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជេ7-អេអេជី ហ្វាមីង ឌីវេឡុបម៉ិន ឯក. (J7-AAG Farming Development Co., Ltd) ដែលក្រុមហ៊ុនរបស់លោកបានសម្រេចចិត្តដាក់ទុនវិនិយោគ និងមានគម្រោងចូលរួមចំណែកក្នុងការធ្វើពិពិធកម្មដំណាំកសិកម្ម ក្នុងភូមិសាស្ត្រខេត្តកំពង់ធំផងដែរ។ ជាការឆ្លើយតប ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអបអរសាទរ និងលើកទឹកចិត្តចំពោះការសម្រេចដាក់ទុនវិនិយោគនៅក្នុងខេត្តកំពង់ធំ តាមរយៈការសម្លឹងឃើញអំពីសក្តានុពល និងកាលានុវត្តភាពជាច្រើនរបស់ខេត្ត។

បន្ថែមលើនេះ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុនអំពីការត្រៀមរួចជាស្រេច ក្នុងការជួយគាំទ្រដល់ក្រុមហ៊ុន នៅលើរាល់ឯកសាររដ្ឋបាលចាំបាច់នានា ដើម្បីធានាឱ្យដំណើរល្អប្រសើរនៃការវិនិយោគរបស់ក្រុមហ៊ុន។អត្ថបទដោយរដ្ឋបាលខេត្តកំពង់ធំ

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains