Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្ទោង សាទរជាមួយប្រជាពលរដ្ឋដែលទទួលបាននូវអត្ថប្រយោជន៍ពិតប្រាកដពីមូលនិធិឃុំ

អភិបាលស្ទោង សាទរជាមួយប្រជាពលរដ្ឋដែលទទួលបាននូវអត្ថប្រយោជន៍ពិតប្រាកដពីមូលនិធិឃុំ

(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្រុកស្ទោង បានសាទរដូច្នេះនៅក្នុងឱកាសដែលលោកអញ្ជើញជា អធិបតីភាពក្នុងពិធីដេញថ្លៃគម្រោងមូលនិធិឃុំចំណាក្រោម ឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។

លោកបានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋនៅក្នុងឃុំចំណារក្រោមប្រមាណជាស្ទើរតែ១០០% ជាអ្នកប្រកបករបរកសិកម្ម ជាពិសេសការធ្វើស្រែប្រាំង  ហើយគម្រោងមូលនិធិឃុំដែលនឹងស្តារប្រឡាយប្រមាណជិត២គីឡូម៉ែត្រនៅក្នុងឱកាសនេះ នឹងបានរួមចំណែកយ៉ាងធំធេងក្នុងការផ្ដល់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ជាពិសេសធ្វើស្រូវប្រាំង ដាំដំណាំបន្លែបផ្សេងៗ និងអាចលើកម្ពស់សេដ្ឋកិច្ច សុខមាលភាពប្រជាពលរដ្ឋបានមួយកម្រិតដែលសមស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះលោកក៏បានអបអរសាទរបន្ថែមទៀតជាមួយនឹងគម្រោងអភិវឌ្ឍរបស់រដ្ឋបាលខេត្តកំពង់ធំ ដែលមានឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំអនុវត្ត សម្រាប់អភិវឌ្ឍឃុំចំណាក្រោម ដែលនឹងដំណើរការក្នុងពេលឆាប់ៗនៅរដូវប្រាំងខាងមុខនេះដែលនឹងអាចបង្កើតកម្លាំងពលកម្មជាច្រើនពាន់នាក់ ដែលជាផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលត្រូវធ្វើការអភិវឌ្ឍនៅនឹងមូលដ្ឋានដើម្បីពលរដ្ឋមានការងារធ្វើក៏ដូចជាលើកកម្ពស់ជីវភាពប្រចាំថ្ងៃថែមទៀត។

ជាចុងបញ្ចប់ លោកបានណែនាំដល់គណៈកម្មការលទ្ធកម្មឃុំ ក៏ដូចជាអ្នកទទួលការម៉ៅការឈ្នះនៅគម្រោងដេញថ្លៃនេះត្រូវសហការគ្នាព្រមទាំងតាមដាននូវដំណើរការជួសជុលប្រឡាយព្រមទាំងសំណង់ផ្សេងៗនៅជាមួយនេះ ប្រកបដោយបទដ្ឋានបច្ចេកទេសកិច្ចសន្យា អាចបម្រើផលប្រយោជន៍រួមរបស់ពលរដ្ឋនៅក្នុងមូលដ្ឋានបានយូរង្វែង។

សូមបញ្ជាក់ថា ការដេញថ្លៃគម្រោងជួសជុលប្តឡាយនៅក្នុងឱកាសនេះគឺប្រឡាុយប្រវែង១,៧០០ ម៉ែត្រលូ៤កន្លែង ទ្វារទឹក២ ស្លាកគម្រោង១ដែលជាមួយនឹងតម្លៃប៉ាន់ស្មានសរុប ១៨៨,៦៨០,៥២៥រៀល។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains