Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ហ៊ែល តូនី ដឹកនាំក្រុមការងារចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តទីបការាម ហៅវត្តពៅវើយ ក្នុងឃុំពាមបាង ស្រុកស្ទោង

ឯកឧត្តម ហ៊ែល តូនី ដឹកនាំក្រុមការងារចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តទីបការាម ហៅវត្តពៅវើយ ក្នុងឃុំពាមបាង ស្រុកស្ទោង

(កំពង់ធំ)÷ នាព្រឹកថ្ងៃសុក្រ ០៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ែល តូនី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពាមបាង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានដឹកនាំក្រុមការងារ ព្រមទាំងលោកមេឃុំ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តទីបការាម ហៅវត្តពៅវើយ ស្ថិតក្នុងឃុំពាមបាង នៃស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ែល តូនី និងក្រុមការងារ បាននាំយកបច្ច័យ និងទេយ្យទានរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ ចូលរួមកាន់បិណ្ឌវេនទី៥ ដែលរួមមាន ស្លាដក់ចំនួន៥ អង្ករ ១០០គីឡូក្រាម ទឹកបរិសុទ្ធ៥កេស ទឹកក្រូច៣កេស មី៦កេស រួមទាំងសម្ភារៈមួយចំនួនទៀត និងបច្ច័យចំនួន១លានរៀល ហើយបានឧបត្ថម្ភថវិកាជូនដល់គណៈកម្មការអាចារ្យវត្ត យាយជីតាជី ឧបាសកឧបាសិកា និងប្រជាការពារដែលចូលរួម ក្នុងម្នាក់ៗថវិកាចំនួន២ម៉ឺនរៀល សរុបថវិកាអស់ចំនួន៨.៩៧០.០០០រៀល។

នៅក្នុងថ្ងៃដដែល ក្រុមការងារក៏បាននាំយកបច្ច័យចំនួន១០ម៉ឺនរៀលចូលរួមបុណ្យសពប្រជាពលរដ្ឋដែលទទួលមរណភាពកំពុងតម្ដល់ធ្វើបុណ្យនៅគេហដ្ឋានក្នុងភូមិពៅវើយ ផងដែរ៕ ទៅបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains