Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលស្រុកស្ទោង បន្តសូត្រមន្តបុណ្យកាន់បិណ្ឌ ដើម្បីរក្សាទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាដែលមានចែងនៅក្នុងពុទ្ធបញ្ញត្តិ

រដ្ឋបាលស្រុកស្ទោង បន្តសូត្រមន្តបុណ្យកាន់បិណ្ឌ ដើម្បីរក្សាទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាដែលមានចែងនៅក្នុងពុទ្ធបញ្ញត្តិ

(កំពង់ធំ)÷ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក និងភរិយា ព្រមទាំងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងភរិយា សមាជិកសមាជិកា សហការី អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងកងកម្លាំងទាំងបី បានចូលរួមសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី៨ ជាមួយញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្ត ស្រែក្រសាំងមានជ័យ ស្ថិតនៅក្នុងភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៥។

លោក សាយ គឹមឡម បានឱ្យដឹងថា ក្នុងនាមរដ្ឋបាលស្រុកស្ទោង ការចូលរួមសូត្រមន្តបុណ្យកាន់បិណ្ឌវេនបិណ្ឌជាមួយពុទ្ធបរិស័ទក្នុងមូលដ្ឋានគឺជាការចូលរួម ថែរក្សាទំនាមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាតាំងពីបុរាណកាលដែលមានចែងនៅក្នុងពុទ្ធបញ្ញាត្តិ គម្ពីព្រះត្រៃបិដក និងផ្សាភ្ជាប់រវាងពុទ្ធពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជាការចូលរួមបន្ថែមទៀតនូវការរក្សាការពារព្រះពុទ្ធសាសនាឱ្យបានគង់វង្សគ្រប់៥,០០០ព្រះវស្សា ជាពិសេសការចូលរួមអភិវឌ្ឍវត្តអារាមនានាក៏ដូចជាវត្តស្រែក្រសាំងនៅក្នុងឱកាសនេះ។

ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសក្រុមសប្បុរសជនជួយសង្គម ដែលដឹកនាំដោយលោក ថេង ណាល់ និងភរិយា តែងតែចូលរួមឧបត្ថម្ភសហការជួយកសាងនៅវត្តស្រែក្រសាំងដែលជាវត្តដ៏ក្រីក្រមួយនៅក្នុងមូលដ្ឋាន ឃុំពពក ស្រុកស្ទោង ដែលកំពុងតែមានការអភិវឌ្ឍយឺតបំផុត ជាពិសេសខិតខំសហការគ្នាបន្តជ្រោមជ្រែងកសាងវត្តអារាមនេះបានប្រសើរឡើងជាលំដាប់ដូចវត្តអារាមនានា។

សូមបញ្ជាក់ថានៅក្នុងឱកាសនេះលោកអភិបាលស្រុកស្ទោង បានប្រគេននូវគ្រឿងឧបភោគបរិភោគ ទេយ្យទាន សាដក់ និងបច្ច័យ១លានរៀល និងបច្ច័យមួយចំនួនដល់លោកតាលោកយាយ ប្រជាការពារ កុមារាកុមារីប្រមាណជាង ២០០នាក់ ហើយសប្បុរសជនជួយសង្គម បានប្រគេននូវ សាដក់គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ទេយ្យទាន បច្ច័យប្រគេនព្រះសង្ឃ ដែលចំណាយថវិកាសរុប ១,៥៦៨,០០០ រៀល និងបានចូលរួមចែកជូននូវអំពូលភ្លើង ជាង៣០០ដល់យាយតា ដែលបានចូលរួមនៅក្នុងកម្មវិធីផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains