Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកតាំងគោក ចុះសួរសុខទុក្ខនឹងនាំយកអំណោយប្រគល់ជូនអតីតអភិបាលរងស្រុក អតីតមេឃុំ កំពុងសម្រាកព្យាបាលជំងឺ និងចាស់ជរា២២នាក់

អភិបាលស្រុកតាំងគោក ចុះសួរសុខទុក្ខនឹងនាំយកអំណោយប្រគល់ជូនអតីតអភិបាលរងស្រុក អតីតមេឃុំ កំពុងសម្រាកព្យាបាលជំងឺ និងចាស់ជរា២២នាក់

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខរៀមច្បងអតីតអភិបាលរងស្រុក អតីតមេឃុំ និងមេឃុំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះចំនួន៦រូប និងបន្តចែកអំណោយជូនលោកយាយលោកតា២២នាក់ នៅឃុំច្រនាង និងឃុំស្វាយភ្លើង ស្រុកតាំងគោកខេត្តកំពង់ធំ។

នាឱកាសនោះលោក ហាក់ ម៉ុងហួត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំ ដោយលោកមិនបោះបង់និងបំភ្លេចរៀមច្បងដែលបានតស៊ូបំរើប្រជាពលរដ្ឋកន្លងមកឡើយ។  លោកអភិបាលស្រុក ក៏បានកោតសរសើរនូវស្នាដៃជាច្រើនរបស់រៀមច្បងដែលបានបន្សល់ទុក្ខឱ្យអ្នកបន្តវេនដើម្បីខិតខំបំរើប្រជាពលរដ្ឋ និងបានលើកទឹកចិត្តឱ្យរៀមច្បងថែរក្សាសុខភាព ប្រុងប្រយ័ត្នចំណីអាហារចៀសវាងប៉ះពាល់ដល់សុខភាព។

នាឱកាសនោះដែរ ចំពោះលោកយាយ លោកតាចាស់ជរាចំនួន២២នាក់ លោក ហាក់ ម៉ុង ហួត បានបញ្ជាក់ដែរថា ថ្វីត្បិតតែអំណោយទាំងនេះមិនច្រើនតែក៏អាចជួយសម្រាលបន្ទុកនូវការលំបាកក្នុងរយៈពេលខ្លី និងលើកទឹកចិត្តឱ្យបន្តការប្រកបរបរដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ ដាំដំណាំ ចិញ្ចឹមសត្វ ក្នុងគោលបំណង កាត់បន្ថយនៃការចំណាយថវិកា ពី ការទិញមកពីខាងក្រៅ អ្វីដែលសំខាន់បន្លែទាំងនោះគ្មានជាតិគីមី មិនប៉ះពាល់សុខភាព។

សូមបញ្ជាក់ផងដែរថា អំណោយរបស់រដ្ឋបាលស្រុកតាំងគោក បានប្រគល់ជូនដល់ចាស់ជរារួមមាន÷ អង្ករ១បេ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរនិង និងសៀង១យួរផងដែរ។ អត្ថបទរដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains