Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញចូលរួមក្នុងកម្មវិធីទិវាអភិវឌ្ឍវិជ្ជាជីវៈ វេជ្ជសាស្រ្តបន្តលើកទី១៦ នៅខេត្តកំពង់ធំ

រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញចូលរួមក្នុងកម្មវិធីទិវាអភិវឌ្ឍវិជ្ជាជីវៈ វេជ្ជសាស្រ្តបន្តលើកទី១៦ នៅខេត្តកំពង់ធំ

(កំពង់ធំ)÷ ឯកឧត្តម សាស្ត្រាចារ្យ មហាបរិញ្ញា ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានអញ្ជើញចូលរួម និងសំណេះសំណាលជាមួយគ្រូពេទ្យនៅខេត្តកំពង់ធំ ក្នុងឱកាសអបអរសាទរ ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្រ្តបន្តលើកទី១៦ ដែលប្រារព្ធនៅសណ្ឋាគារគ្លរៀស និងស្ប៉ា ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៥ ។

កម្មវិធីនេះ ក៏មានការចូលរួមពីឯកឧត្តម សាស្ត្រាចារ្យ ឈា ឆវណ្ណ អគ្គលេខាធិការរងក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ, ឯកឧត្តម សាស្ត្រាចារ្យ វ៉ាន់ មិច ហេរញ្ញិកក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ, ឯកឧត្តម វេជ្ជបណ្ឌិត ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ, លោក វេជ្ជបណ្ឌិត ញ៉ែម ពីង ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ធំ និងគ្រូពេទ្យជាន់ខ្ពស់ជាច្រើន។ ក៏ដូចជាវេជ្ជបណ្ឌិត និងសមាជិកសមាជិកា ជាង ២០០ នាក់បានចូលរួម។

ក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិត ញ៉ែម ពីង បានលើកឡើងអំពីសកម្មភាពសំខាន់ៗ រួមមាន៖
• ផ្សព្វផ្សាយ និងអនុវត្តសេចក្តីសម្រេច បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ។
• រៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍសកម្មភាពឱ្យកាន់តែប្រសើរ។
• លើកទឹកចិត្តការអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ត តាមកម្រិតជាតិ ភូមិភាគ អន្តរមន្ទីរ និងក្នុងមន្ទីរពេទ្យ។
• ផ្លាស់ប្តូរបទពិសោធន៍ ដើម្បីបង្កើនគុណភាព និងសុវត្ថិភាពសេវាសុខាភិបាល។
• ត្រួតពិនិត្យ សមាសភាពសមាជិកថ្មី និងបន្តរសុពលភាពសមាជិក។
• តាមដានសកម្មភាព និងដោះស្រាយបញ្ហាប្រឈម នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន។

ឯកឧត្តម សាស្ត្រាចារ្យ មហាបរិញ្ញា ឡឹម តារា បានថ្លែងអំពី ដែនកំណត់វិជ្ជាជីវៈវេជ្ជសាស្រ្ត ដែលមាន ៤ ចំណុចសំខាន់៖
1. សិទ្ធិ និងភារកិច្ច៖ គ្រូពេទ្យមានសិទ្ធិពិនិត្យ រោគវិនិច្ឆ័យ និងព្យាបាល ហើយត្រូវមានភារកិច្ចថែទាំសុវត្ថិភាពអ្នកជំងឺ។
2. សមត្ថភាពតាមជំនាញ៖ វេជ្ជបណ្ឌិតទូទៅព្យាបាលជំងឺទូទៅ ខណៈវេជ្ជបណ្ឌិតឯកទេស អនុវត្តតាមជំនាញពិសេស (វះកាត់ បេះដូង កុមារ-ស្ត្រី-មាតា)។
3. កម្រិតអាជ្ញាបណ្ណ៖ ពីបណ្ណបណ្តោះអាសន្ន រហូតដល់បណ្ណអនុវត្តពេញលេញ និងបណ្ណឯកទេស។
4. កំណត់ផ្នែកច្បាប់៖ មិនអាចអនុវត្តលើសសមត្ថភាព មិនអាចចេញវេជ្ជបញ្ជាក្រៅជំនាញ ឬប្រើប្រាស់ឱសថហាមឃាត់។

ឯកឧត្តម សាស្ត្រាចារ្យ មហាបរិញ្ញា ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានគូសបញ្ជាក់ថា វិជ្ជាជីវៈវេជ្ជសាស្រ្ត គឺជាវិជ្ជាជីវៈដែលត្រូវដាក់ ផលប្រយោជន៍អ្នកជំងឺលើសផលប្រយោជន៍ផ្ទាល់ខ្លួន។ គ្រូពេទ្យត្រូវមានកាតព្វកិច្ចចំពោះអ្នកជំងឺ វិជ្ជាជីវៈ និងសង្គម ត្រូវធ្វើការងារប្រកបដោយក្រមសីលធម៌ ក្តីស្មោះត្រង់ កិត្តិយស និងភាពថ្លៃថ្នូរ។ ព្រមទាំងត្រូវអភិវឌ្ឍខ្លួនជាបន្តរបន្ទាប់ ដើម្បីបង្កើនចំណេះដឹង ជំនាញ និងគុណភាពថែទាំអ្នកជំងឺឱ្យកាន់តែប្រសើរឡើង។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains