Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ការអនុវត្តតួនាទី/ភារកិច្ចដល់កងរាជអាវុធហត្ថប្រចាំខែកញ្ញា លើកទិសដៅបន្តខែតុលា និងរយៈពេល៩ខែ លើកទិសដៅបន្តត្រីមាស៤ ឆ្នាំ២០២៥

លោកឧត្តមសេនីយ៍ត្រី មាស ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ការអនុវត្តតួនាទី/ភារកិច្ចដល់កងរាជអាវុធហត្ថប្រចាំខែកញ្ញា លើកទិសដៅបន្តខែតុលា និងរយៈពេល៩ខែ លើកទិសដៅបន្តត្រីមាស៤ ឆ្នាំ២០២៥ 

(កំពង់ធំ)៖  លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពបានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី ភារកិច្ចដល់កងរាជអាវុធហត្ថប្រចាំខែកញ្ញា លើកទិសដៅបន្តខែតុលា ឆ្នាំ២០២៥ និងបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី/ភារកិច្ចកងរាជអាវុធហត្ថ រយៈពេល៩ខែ លើកទិសដៅបន្តត្រីមាស៤ ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំកងរាជអាវុធហត្ថខេត្តកំពង់ធំ។

កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ ប្រធានអង្គភាព មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង /ស្រុកទាំង៩ និងមេបញ្ជាការកងអនុសេនាធំចល័តផងដែរ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ណៃនាំនិងដាក់បទបញ្ជាដល់តាមបណ្ដាមន្ទីរ/អង្គភាព មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ ត្រូវយកចិត្តទុក្ខដាក់ក្នុងការងារ ជាពិសេសត្រូវត្រួតពិនិត្យមើលសម្ភារៈសម្រាប់ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋក្នុងរដូវវស្សានេះ ក្រែងមានគ្រោះមហន្តរាយកើតឡើងជាយថាហេតុដូចជា (គ្រោះទឹកជំនន់, ខ្យល់ព្យុះ )ជាដើម។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឱ្យកម្លាំងទាំងអស់ត្រូវតែត្រៀមកម្លាំង មធ្យោបាយ គ្រឿងបរិក្ខាបំពាក់ សម្ភារៈផ្សេងៗ ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋឱ្យបានរហ័ស និងទាន់ពេលវេលា ចៀសវាងកុំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains