Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ខេត្តកំពង់ធំ រៀបចំវេទិកាសន្ទនាក្រោមប្រធានបទ(ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១)

ខេត្តកំពង់ធំ រៀបចំវេទិកាសន្ទនាក្រោមប្រធានបទ(ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១)

      (កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤  
វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស.) បានសម្របសម្រួលរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំក្រោមប្រធានបទ«ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១»  ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស. និងឯកឧត្តម នួន ផារ័ត្ន  អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។   

     ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានថ្លែងថា ជាការពិតណាស់ អង្គការសង្គមស៊ីវិលមានសមាគម សហគមន៍ ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយជំរុញការអភិវឌ្ឍសង្គមជាតិ ការចូលរួមថែរក្សាសន្តិភាព បរិស្ថាន និងការលើកស្ទួយការគោរពសិទ្ធិមនុស្សជាដើម ។ អង្គការសង្គមស៊ីវិលទាំងអស់ធ្វើសកម្មភាពរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ។ សមាគម និងអង្គការ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃសរុបចំនួន៣៩សមាគម និងអង្គការក្រៅរដ្ឋាភិបាលសរុប៦៣អង្គការ តែតាមរយៈការចុះជំរឿនសមាគម និងអង្គការ។
      
      ថ្លែងនៅក្នុងវេទិកាសន្ទនានេះឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងថា​រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់និងចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូ​ដ៏សំខាន់​របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយបានដាក់បញ្ចូលវិស័យសង្គមស៊ីវិលនៅក្នុងកម្មវិធីនយោបាយនានា ជាពិសេសនៅក្នុងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងវាងវៃរបស់សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

     ដោយឡែក អង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំ បានពិភាក្សាយ៉ាងផុសផុល និងចូលរួមយ៉ាងសកម្មនៅក្នុងអង្គវេទិកាសន្ទនានេះ ដោយពួកគាត់បង្ហាញពីការពេញចិត្តដោយទទួលបាននូវបទពិសោធន៍ពុទ្ធិថ្មីៗ និងផ្លាស់ប្តូរមតិយោបល់ដោយត្រង់ទៅត្រង់មកអំពីបញ្ហាប្រឈម និងសំណូមពរនានា ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាលក្នុងនាមជាគ្រួសារសង្គមស៊ីវិលក្នុងខេត្ត។ បណ្ដាអង្គការសង្គមស៊ីវិលក៏បានបង្ហាញនូវការពេញចិត្តចំពោះសហការល្អ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិយាយជារួម ជាពិសេសរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់និយាយដោយឡែក ដោយបង្កលក្ខណៈងាយស្រួល និងលំហសេរីភាពដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរបស់ខ្លួន។ ជាងនេះទៅទៀត អង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំ ក៏បានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំងជាមួយនឹងអត្ថប្រយោជន៍ដែលអាចទទួលបានពីបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិ  បាលនីតិកាលមុនៗ មកដល់អាណត្តិទី៧នៃរដ្ឋសភាអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយបានកំណត់អាទិភាពចម្បងក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។

      ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស. បានផ្តាំផ្ញើអង្គការសង្គមស៊ីវិលបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាននានា និងលក្ខន្តិកៈរបស់ខ្លួន ព្រមទាំងបន្តដើរតួនាទីជាដៃគូអភិវឌ្ឍដ៏ល្អរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ជាពិសេស គឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun