Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ ផ្ដាំផ្ញើឱ្យយុវជនអ្នកប្រើប្រាស់បណ្ដាញសង្គម រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ នៅតាមគ្រឹះស្ថានសិក្សា

អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ ផ្ដាំផ្ញើឱ្យយុវជនអ្នកប្រើប្រាស់បណ្ដាញសង្គម រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ នៅតាមគ្រឹះស្ថានសិក្សា

(កំពង់ធំ)៖ ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តកំពង់ធំ បានផ្ដាំផ្ញើឱ្យយុវជនអ្នកប្រើប្រាស់បណ្ដាញសង្គម រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ នៅតាមគ្រឹះស្ថានសិក្សា
ឯកឧត្តម បានផ្ដាំផ្ញើយ៉ាងដូច្នេះ ក្នុងពេលដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធី យុទ្ធនាការ(និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ)(Say NO to Fake News) ជំហានទី២ ក្រោមប្រធានបទ (ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន) នៅវិទ្យាល័យ ជា ស៊ីម កំពង់ថ្ម  ស្រុកស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងពិធីនោះក៏មានមានការចូលរួម ពីលោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងមន្ត្រីក្រោមឱវាទ  លោកអភិបាលរងស្រុកបារាយណ៍ លោកនាយកវិទ្យាល័យ  លោកគ្រូអ្នកគ្រូ យុវជន សិស្សានុសិស្សសរុបប្រមាណជាង២.៥០០នាក់។

មានប្រសាសន៍នៅក្នុងកម្មវិធីនេះឯកឧត្តម អ៊ុន បុត្ត បានគូសបញ្ជាក់ថា ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើប ប្រជាពលរដ្ឋម្នាក់ៗមិនត្រឹមតែជាអ្នកទទួលព័ត៌មាននោះទេ ប៉ុន្តែក៏អាចក្លាយជាអ្នកផ្សព្វផ្សាយព័ត៌មានម្នាក់ផងដែរ។ ដូច្នេះការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ គឺជាកត្តាកំណត់ក្នុងការកាត់ផ្តាច់ខ្សែចង្វាក់នៃការរីករាលដាលនៃព័ត៌មានមិនពិត ចៀសវាងការ Share, Like ឬ Comment លើខ្លឹមសារណាដែលមានប្រភពមិនច្បាស់លាស់ ជារឿងចៃដន្យ ឬជាការប្រឌិតដើម្បីទាក់ទាញការចាប់អារម្មណ៍។

អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ ក៏បានណែនាំត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ ចៀសវាងការចែករំលែកបន្តទាំងអារម្មណ៍ឆេវឆាវ ឬខ្វះការពិចារណា។ ត្រូវដឹងថាព័ត៌មានក្លែងក្លាយតែមួយជួរ ឬរូបភាពកាត់តមួយសន្លឹក អាចបំផ្លាញកិត្តិយសបុគ្គល និងបង្កើតភាពវឹកវរក្នុងសង្គមទាំងមូល៕

លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ  បានលើកឡើងថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងសាធារណជន ឱ្យចេះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយការទទួលខុសត្រូវ ។ សិស្សានុសិស្សទាំងអស់ ត្រូវក្លាយជាពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវ ដោយអនុវត្តគោលការណ៍ «ផ្ទៀងផ្ទាត់មុនចែករំលែក» មិនបង្កើត មិនផ្សព្វផ្សាយ និងមិនចូលរួមចែកចាយព័ត៌មានក្លែងក្លាយ ដែលអាចបង្កឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់សង្គម។ អត្ថបទលោក ធូ កែវមុន្នី

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV