Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធវិស័យបរិស្ថានដល់ថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ធំ

ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធវិស័យបរិស្ថានដល់ថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖ ឯកឧត្តម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធវិស័យបរិស្ថានដល់ថ្នាក់ក្រោមជាតិ ដែលបានរៀបចំឡើងនៅមន្ទីរបរិស្ថានខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងកម្មពិធីនោះក៏មានការចូលរួមពី មន្ត្រីជំនាញ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត យុវជន សសយក និងភាគីពាក់ព័ន្ធ ជាច្រើនអ្នកផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម ជា វ៉ាន់ចាន់ សម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ លើទឹកដីខេត្តកំពង់ធំ។

ឯកឧត្តមបានបន្តថា សិក្ខាសាលានេះ ក៏នេះជាយន្តការមួយក្នុងការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ តាមរយៈការលើកកម្ពស់ចំណេះដឹង ការកសាងសមត្ថភាព នៅពេលដែលយើងមានធនធាន និងមូលធនមនុស្ស នៅមូលដ្ឋាននោះយើងអាចមានសមត្ថភាពអនុវត្តគោលនយោបាយ ដែលថ្នាក់ជាតិបានដាក់ចេញ និងពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ាក សុខារ៉ាវុត បានលើកឡើងពីសារៈសំខាន់នៃការផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្រវិស័យបរិស្ថាន ដើម្បីបង្កើនការយល់ដឹង ពង្រឹងសមត្ថភាព និងជំរុញការអនុវត្តការងារបរិស្ថាននៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយ និងទិសដៅរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានគូសបញ្ជាក់ថា រដ្ឋបាលថ្នាក់ក្រោមជាតិមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ ការគ្រប់គ្រងសំណល់ ការកាត់បន្ថយការបំពុលបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ដូច្នេះការយល់ដឹង និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធ គឺជាកត្តាចាំបាច់ក្នុងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានរំពឹងថា សិក្ខាសាលានេះនឹងរួមចំណែកពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិ បង្កើនកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ និងជំរុញការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រវិស័យបរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព សំដៅលើការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។ សរសេរអត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV