ប្រធានក្រុមការងារត្រួតពិនិត្យលើរបាយការណ៍ និងបទបង្ហាញ បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅការងារឆមាសទី១ របស់រដ្ឋបាលខេត្ត ជំរុំញឲ្យមន្ត្រីមន្ទីរជំនាញទាំងអស់ខិតខំយកចិត្តទុកដាក់លើរបាយការណ៍របស់ខ្លួន
(កំពង់ធំ) ÷ លោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលសាលាខេត្ត បានជំរុញឱ្យមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ និង ទទួលខុសត្រូវខ្ពស់ចំពោះរបាយការណ៍របស់ខ្លួន។ លោកបានលើកឡើងដូច្នេះក្នុងកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ និងបទបង្ហាញ បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅការងារប្រចាំឆមាសទី១ឆ្នាំ២០២៦របស់រដ្ឋបាលខេត្ត ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ។
លោកបានបន្តថារបាយការណ៍របស់មន្ទីរសាម៉ីមានសារៈសំខាន់ ដោយឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីជំនាញទទួលបន្ទុកព្រមទាំងមានការឯកភាពពីប្រធានអង្គភាព ដោយជៀសវាងការបញ្ជូនមន្ត្រីដែលមិនបានដឹងពីកិច្ចការនេះដែលធ្វើឲ្យប៉ះពាល់ដល់ការបកស្រាយលើសកម្មភាពរបាយការណ៍របស់ខ្លួន។
លោកបានបន្ថែមទៀតថាការប្រជុំនេះតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធ្វើការពិភាក្សាគ្នាយ៉ាងផុសផុល នឹងឆ្លើយតបទាន់ពេលវេលាព្រមទាំងធ្វើការផ្ទៀងផ្ទាត់យ៉ាងល្អិតល្អន់ប្រកបដោយសុចរិតភាព និងទំនួលខុសត្រូវ។ លើសពីនេះទៅទៀតគ្រប់មន្ទីរអង្គភាពទាំងអស់ត្រូវតែយកចិត្តទុកដាក់ចំពោះកិច្ចការនេះដោយធ្វើការរំលេចនូវលទ្ធផលដែលសម្រេចបានដើម្បីបង្ហាញពីសកម្មភាពដែលបានធ្វើកន្លងមកឲ្យបានត្រឹមត្រូវនឹងរៀបចំផែនការសំរាប់ការអនុវត្តបន្តទៀត។
គោលបំណងនៃកិច្ចប្រជុំថ្ងៃនេះមានសារៈសំខាន់ណាស់ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យតួលេខសកម្មភាពការងារ និងលទ្ធផលដែលសម្រេចបានក្នុងឆមាសទី១ សំរាប់ចងក្រងទុកជាឯកសារ និងជាសុចនាករក្នុងការវាស់វែងសំរាប់ឆមាសក្រោយព្រមទាំងវាយតម្លៃនូវវឌ្ឍនភាពប្រចាំមន្ទីរអង្គភាពរៀងៗខ្លួន។
មិនតែប៉ុណ្ណោះមន្ទីរសាម៉ីទាំងអស់ត្រូវតែលើកឡើងនូវបញ្ហាប្រឈមនានាដែលបានអនុវត្តន៍កន្លងមកក្នុងឆមាសទី១ ដើម្បីស្វែងរក រកដំណោះស្រាយសមស្របនិងទាន់ពេលវេលា។
នៅចុងបញ្ចបលោកសង្ឃឹម នឹងជឿជាក់យ៉ងមុតមាំលើមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់បន្តកិច្ចការនេះដោយបានរលូននិងទទួលខុសត្រូវខ្ពស់។













![]()
