Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លំាងចម្រុះ នៅទីបញ្ជាការស្រាល ការពារ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់អូរដូង ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ការពារឲ្យបានដាច់ខាត មិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើជាថ្មីក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្តកំពង់ធំ

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លំាងចម្រុះ នៅទីបញ្ជាការស្រាល ការពារ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់អូរដូង ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ការពារឲ្យបានដាច់ខាត មិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើជាថ្មីក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការីទៅត្រួតពិនិត្យស្ថានភាពព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ និងសំណេះសំណាលសាកសួរសុខទុក្ខប្រគល់ភារកិច្ច ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈ ជូនដល់កងកម្លំាងចម្រុះប្រចាំការ នៅទីបញ្ជាការស្រាល តំបន់ត្រពាំងប្រើស និងតំបន់អូរដូង ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

នៅក្នុងឱកាសត្រួតពិនិត្យភូមិសាស្ត្រស្ថានភាពព្រៃឈើក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ និងសំណេះសំណាលសាកសួរសុខទុក្ខជាមួយកងកម្លំាងចម្រុះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លំាងចម្រុះទាំងអស់ ដែលប្រចាំការនៅទីបញ្ជាការស្រាលតំបន់ត្រពាំងប្រើស និងតំបន់អូរដូង ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ យាមល្បាតការពារ ទប់ស្កាត់ មិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើជាថ្មីក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ។ ចំពោះព្រៃឈើដែលបានលួចកាប់ទន្ទ្រានកន្លងទៅនៅតំបន់អូរកង់ និងតំបន់អូរដូង ត្រូវបានកងកម្លាំងចម្រុះគ្រប់គ្រងបានល្អ មិនឲ្យមានការដុតបំផ្លាញ ឬដាំដុះដំណាំអ្វីបានឡើយ ហើយបានល្បាតការពារ និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ដើម្បីចាំចាប់ឃាត់ខ្លួនជនសង្ស័យដែលបានលួចកាប់ព្រៃឈើកន្លងមកនៅតំបន់នេះ ដែលមកលួចធ្វើសកម្មភាពបន្ត ដើម្បីយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លំាងចម្រុះទាំងអស់ ត្រូវការពារឲ្យបានដាច់ខាត មិនឲ្យមានការលួចកាប់ទន្ទ្រានព្រៃឈើជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាប់ព្រំប្រទល់ជាមួយខេត្តក្រចេះជាថ្មីទៀតបានជាដាច់ខាត ដោយត្រូវយាមល្បាតការពារ និងត្រួតពិនិត្យឲ្យបានជាប់ជាប្រចាំ ក្នុងករណីជួបបទល្មើសជាក់ស្ដែង ក្នុងការកាប់ទន្ទ្រានព្រៃឈើ ត្រូវចាប់ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសបញ្ជូនទៅកាន់ស្ថាប័នជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមានដោយគ្មានការលើកលែងឡើង ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនអង្ករចំនួន ២០០ គីឡូក្រាម មីជាតិ ចំនួន ៨ កេស ប្រេងសាំងចំនួន ៣០០ លីត្រ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាអំណោយរបស់ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ជូនដល់កងកម្លំាងចម្រុះ សម្រាប់បម្រើសេចក្តីត្រូវការក្នុងការបំពេញភារកិច្ចចាំថ្ងៃ ឲ្យទទួលបានជោគជ័យបន្ថែមទៀត ។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV