Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការអានសៀវភៅរាល់ថ្ងៃ គឺជាការដាក់ជីសម្រាប់ខួក្បាល

ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការអានសៀវភៅរាល់ថ្ងៃ គឺជាការដាក់ជីសម្រាប់ខួក្បាល

(កំពង់ធំ)៖ ឯកឧត្តម ហង្ស ច័ន្ទវរៈ ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា ការអានសៀវភៅរាល់ថ្ងៃ គឺជាការដាក់ជីសម្រាប់ខួក្បាល ក្នុងពិធីសំណេះសំណាល និងចែកសៀវភៅសីលរតនៈ ជាធម្មទានដ៏ថ្លៃថ្លារបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ជូនដល់លោកគ្រូ អ្នកគ្រូ និងក្រុមគ្រូពេទ្យ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងកម្មពិធីនេះក៏មានការអញ្ចើញចូលរួមពី ឯកឧត្តម លី វេត អភិបាលរងខេត្តកំពង់ធំ កងកម្លាំងទាំង៣ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកគ្រូ អ្នកគ្រូ និងក្រុមគ្រូពេទ្យ ប្រមាណជាង ៧២០ នាក់ផងដែរ។

ឯកឧត្តម ហង្ស ច័ន្ទវរៈ ការអាន គឺជាសារៈប្រយោជន៍ដ៏សំខាន់មួយ សម្រាប់មនុស្ស វាមិនត្រឹមតែជួយដល់ការរៀនសូត្រ បង្កើនចំណេះដឹងនោះទេ វាក៏ល្អសម្រាប់ខួរក្បាលផងដែរ។ វិធីនៃការអាន មិនមែនអានសៀវភៅតែមួយនោះទេ អ្នកអាចអានកម្សាន្ត ឬបង្កើនចំណេះដឹង តាមរយៈទស្សនាវត្តី កាសែត ព័ត៌មាន ឬអត្ថបទស្រាវជ្រាវ។ ហើយអត្ថប្រយោជន៍មួយចំនួន សម្រាប់ខួរក្បាល ដែលអ្នកអាចទទួលបានពីការអាន គឺឱ្យយើងជួបនឹងគំនិតថ្មីៗ ជួយបង្កើនសមត្ថភាពរបស់យើង លើការយល់ចិត្តអ្នកដទៃ បង្កើនចំណេះដឹង បង្កើនសុខភាពខួរក្បាល ជួយហ្វឹកហាត់ជំនាញដោះស្រាយបញ្ហ នាំឱ្យយើងជួបនូវវប្បធម៌ដទៃល្អ ។

ឯកឧត្តមបន្ថែមថា សារៈសំខាន់នៃការអានសៀវភៅ គឺជួយជំរុញឲ្យខួរក្បាលរបស់យើង មានការចងចាំ និងថែមទាំងពង្រីកក្តីស្រមៃ និងសុបិន្ដឆ្ពោះទៅរកការរីកចំរើន និងភាពជោគជ័យ បង្កើតនូវចំណេះដឹងចម្រុះនឹងធ្វើឱ្យយើង ក្លាយជាអ្នកសន្ទនាដែលទាក់ទាញជាងមុន ហើយអាចផ្តល់អំណាចឲ្យយើងនិយាយទៅកាន់មនុស្សកាន់តែច្រើនពីប្រវត្តិ និងបទពិសោធន៍ផ្សេងៗគ្នា។ ពីព្រោះយើងអាចភ្ជាប់ទំនាក់ទំនងដោយផ្អែកលើព័ត៌មានដែលបានចែករំលែកពីការអាន ក្នុងការបង្កើនទំនាក់ទំនងដៃគូសន្ទនា របស់យើងប្រកបដោយភាពស្រស់បំព្រង និងយល់អំពីវប្បធម៌ ប្រវត្ដិសាស្រ្ដ សេដ្ឋកិច្ច នយោបាយ ព្រឹត្តិការណ៍សង្គម និងស្ថានភាពពិភពលោក ដែលមិនធ្លាប់ឮពីមុនមក ហើយអាចទទួលយកវិធីសាស្រ្តនៃការគិតដែលជួយកែប្រែគំនិត ឬលើកកំពស់អត្តសញ្ញាណរបស់យើង។

ជាចុងក្រោយឯកឧត្តម បញ្ចាក់ថា ទោះបីអ្នកជាមនុស្សចូលចិត្តអាន ឬមិនចូលចិត្តក៏ដោយ អ្នកគួរទាញយកអត្ថប្រយោជន៍ពីការអាន សម្រាប់ខួរក្បាលរបស់អ្នក។ ហើយការអានសៀវភៅនេះ គឺពិតជាមានសារ:សំខាន់ខ្លាំងណាស់ ចំពោះយុវជន សិស្ស និសិ្សត មនុស្សគ្រប់ស្រទាប់ជាន់ថ្នាក់ ត្រូវតែបណ្តុះគំនិតអានសៀវភៅ ដើម្បីស្រូបយកចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីទុកជាដើមទុន និងជាស្ពានចំលងយើង ឆ្ពោះទៅកាន់ភាពរីកចម្រើនដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ ព្រោះចំណេះដឹងគឺជាប្រទីបបំភ្លឺជីវិត៕ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains