Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះផ្សព្វផ្សាយស្តីពី(រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ) នៅស្រុកស្ទោង

នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះផ្សព្វផ្សាយស្តីពី(រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ) នៅស្រុកស្ទោង

(កំពង់ធំ)÷ លោក កែវ ផល  នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមទាំងលោក ព្រំ ឆដា អភិបាលរងស្រុកស្ទោង ព្រមទាំងមន្ត្រីក្រុមប្រតិបត្តិ និងមន្ត្រីប្រចាំការអនុសាខា  បានចុះផ្សព្វផ្សាយស្តីពី “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”ជូនដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្សសរុបចំនួន៩១០នាក់ ស្រីចំនួន៥៦៩នាក់ នៅក្នុងវិទ្យាល័យរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០  ខែមិថុនា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនោះ លោកនាយកសាខាបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីចម្ងាយពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់ប្អូនៗដែលមានវត្តមានទីនេះទាំងអស់ គោលបំណងក្នុងការផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្អូនៗដែលជាយុវជនកាកបាទក្រហមនិសិស្សានុសិស្សទាំងអស់យល់ដឹងអំពីជំងឺឆ្លង និងជំងឺមិនឆ្លងដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំងនិងតម្រូវឲ្យប្អូនៗទាំងអស់ចូលរួមទប់ស្កាត់និងការពារផ្ដោតទៅលើជំងឺឆ្លងដូចជាជំងឺcovid-១៩ ,ជំងឺអេដស៍ ជំងឺរបេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ។ ជាពិសេសដើម្បីអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ”រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ” និងគម្របខួប៧០ ឆ្នាំ របស់កាកបាទក្រហម ។

លោក ព្រំ ឆដា បានលើកឡើងថា ដើម្បីឱ្យសហគមន៍មានសុខភាពល្អយើងត្រូវដឹងអំពីជំងឺដែលមិនឆ្លង ៤ ប្រភេទធំៗ ដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃមានដូចជា÷ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ  ដែលវាកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម  ប្រៃ និងខ្លាញ់ជាដើម។ស្របតាមទិសស្លោក”ស្រឡាញ់ខ្លួនស្ងួនចំណី”។

លោក ព្រំ ឆដា អភិបាលរងស្រុកស្ទោង បានបញ្ជាក់ទៀតថា ដើម្បីឱ្យសហគមន៍មានភាពធន់និងអាកាសធាតុ÷ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ចូលរួមដាំកូនឈើនៅតាមទីសាធារណៈ មិនដុតឬកប់សំបកដបជ័រក្នុងដីក្នុងពេលនោះផងដែរលោកក៏បានផ្សព្វផ្សាយបន្ថែមអំពីវិធានការការពារជំងឺគ្រុនឈាម  ការជួយសង្គ្រោះបឋម ព្រមទាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ន។ អត្ថបទសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains