Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង ណែនាំដល់លោកមេឃុំថ្មី ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងសាមគ្គីភាពផ្ទៃក្នុងខ្ពស់

អភិបាលស្រុកស្ទោង ណែនាំដល់លោកមេឃុំថ្មី ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងសាមគ្គីភាពផ្ទៃក្នុងខ្ពស់

(កំពង់ធំ)÷លោក សាយ គឹមឡម  អភិបាលស្រុកស្ទោង ណែនាំដល់លោកមេឃុំថ្មី ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីការទទួលខុសត្រូវនិងសាមគ្គីភាពផ្ទៃក្នុងខ្ពស់លោក បានមានប្រសាសន៍ណែនាំដូច្នេះនៅក្នុងពិធីប្រកាសទទួលស្គាល់ប្រធានក្រុមប្រឹក្សាឃុំបន្ទាយស្ទោង(ថ្មី) កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកបានសង្កត់ធ្ងន់ថា ក្នុងនាមជាមេឃុំថ្មី ត្រូវតែមានទំនួលខុសត្រូវខ្ពស់សព្វបែបយ៉ាងមិនថាកិច្ចការតូចធំឬស្រាលធ្ងន់ ត្រូវរែកពន់ទាំងអស់ ដើម្បីប្រយោជន៍រួមរបស់រដ្ឋបាលឃុំ ជាពិសេសបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋនៅក្នុងឃុំបន្ទាយស្ទោង ក៏ដូចជាការចូលរួមចំណែកយ៉ាងធំធេងជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកំពស់ជីវភាពពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះលោកបានបន្ថែមថា ក្នុងនាមយើងជាអ្នកបន្តវេនត្រូវបន្តវប្បធម៌ដ៏ផូរផង់ និងថែរក្សាការពារសមិទ្ធផលដ៏ត្រចះត្រចង់របស់លោកមេឃុំចាស់ដែលបានបន្សល់ជូន ហើយត្រូវសិក្សារៀនសូត្រនូវបទពិសោធន៍ល្អៗរបស់គាត់ ដែលមួយជីវិតរបស់លោក សូត អ៊ុល បានលះបង់សព្វបែបយ៉ាង ដើម្បីប្រជាពលរដ្ឋនៅក្នុងឃុំបន្ទាយស្ទោងនិងបានចំណាយពេលវេលាមួយជីវិតរបស់លោកធ្វើជាមេឃុំបន្ទាយស្ទោងអស់រយៈកាលជាង៤០ឆ្នាំ។

ជាចុងបញ្ចប់លោកអភិបាលស្រុកស្ទោង បានណែនាំបន្ថែមទៀតដល់អាជ្ញាធរភូមិ ឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រធានមណ្ឌលសុខភាព ត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព ជាពិសេសគឺការផ្ដល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព ឆាប់រហ័ស និងជឿជាក់បំផុតពីប្រជាពលរដ្ឋ ជាពិសេសប្រធានមណ្ឌលសុខភាព ក៏ដូចជាមន្ទីរពេទ្យបង្អែកស្ទោង ត្រូវយកចិត្តទុកដាក់ថែមទៀតដល់សុខទុក្ខសុខុមាលភាពប្រជាពលករដែលបានទើបធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃមកក្នុងមូលដ្ឋាន ត្រូវខិតខំយកចិត្តទុកដាក់ផ្ដល់សេវានិងព្យាបាលជូនពួកគាត់ដោយឥតគិតថ្លៃទោះគាត់គ្មានបណ្ណសមធម៌ក៏ដោយ។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះគឺលោក ទិញ  វឿន ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមប្រឹក្សាឃុំបន្ទាយស្ទោង ជំនួសលោក សូត អ៊ុល ដែលបានទទួលមរណភាព ហើយលោកស្រី ចិន្តា សារ៉ាង ជំនួសលោក ទិញ វឿន ដែលបានប្រកាសតែងតាំងជាប្រធានក្រុមប្រឹក្សាឃុំ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains