Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រជាពលរដ្ឋ៦៦៩គ្រួសារនៅឃុំក្តីដូង ទទួលបានសង្ក្រាន្តសន្សំសំចៃថាមពល ពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍

ប្រជាពលរដ្ឋ៦៦៩គ្រួសារនៅឃុំក្តីដូង ទទួលបានសង្ក្រាន្តសន្សំសំចៃថាមពល ពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍

(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត ជាប្រធានប្រតិបត្តិ នៃគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ ប្រធានមន្ទីរជុំវិញខេត្ត លោកស្រី ទត គឹមសុភារិន្ទ អភិបាលរងស្រុកកំពង់ស្វាយ និងប្រធានប្រតិបត្តិនៃអនុសាខាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុក និងក្រុមការងារថ្នាក់ស្រុក/ឃុំ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប បានអញ្ជើញចែកសង្ក្រាន្តសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋចំនួន៦៦៩គ្រួសារ មកពីភូមិពាមគ្រែង ភូមិអូរសំបួរ ភូមិស្លែង និងភូមិក្តីដូង  ឃីក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ។

លោកស្រី ទត គឹមសុភារិន្ទ អភិបាលរងស្រុកកំពង់ស្វាយ ប្រធានប្រតិបត្តិនៃអនុសាខាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុក  បានលើកឡើងថា ក្នុងក្របខណ្ឌនៃទស្សនវិស័យ និងផ្អែកតាមកម្មវិធីនយោបាយសម្រាប់នីតិកាលទី៧ នៃរដ្ឋសភារាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់អាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាការរីកចម្រើន នៅតាមមូលដ្ឋានទូទាំងប្រទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងស្រុកកំពង់ស្វាយផងនោះ។ ដោយសារតែមានការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។ដូច្នេះហើយបានរាជរដ្ឋាភិបាលកម្ពុជាខិតខំ និងកំពុងជំរុញនូវការលើកកម្ពស់គុណភាពស្ត្រី តាមរយៈការពង្រឹងសមត្ថភាពស្ត្រីឱ្យក្លាយជាអ្នកដឹកនាំ តាមក្រសួងស្ថាប័ន របស់ជាតិ រួមមាន ស្ថាប័នព្រឹទ្ធសភា ស្ថាប័នរដ្ឋសភា រាជរដ្ឋាភិបាល និង បង្កើន ការចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធានស្ត្រី៊។ ទន្ទឹមនេះក៏មានស្ត្រីមួយចំនួនបានចូលរួមប្រកួតប្រជែង ប្រកបដោយនាវានុវត្តន៍ក្នុងទីផ្សារការងារសម្របខ្លួនទៅនឹងការផ្លាស់ប្តូរបរិបទបច្ចេកវិជ្ជាទំនើប ប្រែក្លាយខ្លួនជាសហគ្រិនភាព ឬ បុគ្គលិកឆ្នើមនៅក្នុងស្ថាប័នឯកជន ដើម្បីចូលរួមរក្សាកំណើនសេដ្ឋកិច្ច ជាតិផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ លំ គន្ធារី បានថ្លែងថាដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ការផ្ដល់ចង្ក្រានសន្សំសំចៃថាមពលនេះ ក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍ និងរួមចំណែកគាំទ្រការពារបរិស្ថាន ព្រមទាំងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ ហើយក៏ដូចជាការរួមចំណែកមួយ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។ 

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត ជាប្រធានប្រតិបត្តិ នៃគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ  បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាពអនាម័យបីប្រការគឺ(ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត) ដើម្បីចៀសផុតពីជំងឺចង្រៃផ្សេងៗ។ មានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលកើតឡើងជាយថាហេតុមានដូចជា គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់  គ្រោះទឹកជំនន់ ប្រសិនបើមានបញ្ហាត្រូវជម្លៀសរកទីកន្លែងណាមានសុវត្ថិភាពកុំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនអ៉ិនត្រាកូ មកពីប្រទេសវៀតណាម ដែលបានជួយឧបត្ថម្ភដោយឥតគិតថ្លៃ នូវចង្រ្កានសន្សំសំចៃថាមពល ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៦៦៩គ្រួសារ ក្នុងឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ តាមរយៈគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នាពេលនេះ និងចែកសារុងដល់គ្រួសារ៦៦៩ ក្នុង១គ្រួសារទទួលបានសារុង១ផងដែរ ដែលជាអំណោយរបស់លោកជំទាវ លំ គន្ធារី ផ្ទាល់។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains